ស៊ីមពីរ

ពាក្យ​នេះ មិន​មាន​ឡើយនៅ​ក្នុង​វចនា​នុក្រម​សម្តេច ជួន ណាត ហើយ​ក៏មិន​មាន​ដែរ​នៅក្នុង​​វចនា​​​នុក្រម​​ដែល​បោះពុម្ព​ផ្សាយ​ដោយ​​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ​។

បើ​ស្តាប់ឮ​ការនិយាយភ្លាម យើង​នឹង​គិត​ទៅ​ដល់​ភ្លាម​អំពី​ប្រភេទ​​ទូរស័ព្ទ​ស៊ីម​ពីរ​របស់​ចិន ដែល​អនុញ្ញាតិឲ្យ​យើង​អាច​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ពីរ​ក្នុង​ពេល​តែមួយ។

ប៉ុន្តែ​តាម​ពិត ​ពាក្យ​នេះ មាន​ន័យ​ម្យ៉ាង​ទៀត ដោយ​ជន​បរទេស​មួយ​ចំនួន​ដែល​រៀន​ភាសា​ខ្មែរ​ពិបាក​ចាប់យក​បាន។ ពាក្យ​នេះត្រូវ​បាន​គេ​ប្រើ​សម្តៅ​លើ​ជំពូក​មនុស្សទាំងប្រុស​​ទាំងស្រីដែល​មានឧប្បនិស័្សយ​ផ្លូវ​ភេទមិន​រើស​​​​​​​​​​​​​​​ភេទ។ ដូច្នេះ មនុស្ស​ស៊ីម​ពីរ គឺ​ជា​អ្នក​ដែល​ស្រឡាញ់ទាំង​បុរស និង​ស្ត្រី។

ពាក្យនេះ​មាន​ន័យ​​ជ្រៅ​ជាង​នេះទៀត ដោយ​សម្តៅ​លើ​អ្នក​ដែល​ចូលចិត្ត​ឡើង​លើ​គ្រែ​ជាមួយ​បុរស​ផង​ និង​ស្ត្រី​ផង។ អាច​មាន​ន័យ​ប្រហាក់​ប្រហែល ខ្ទើយ ​​ប៉េដេ ឬ ហ្គេ។

ប៉ុន្តែ​សូម​បញ្ជាក់​ថា ខ្ទើយ ប៉េដេ ឬ​ហ្គេ​​ អាច​ចាប់​អារម្មណ៍​លើ​ភេទ​តែមួយ​ប៉ុណ្ណោះ មិន​ជា​ទូទៅ​ឡើយ។ ឧទាហរណ៍​ ខ្ទើយ​ប្រុសស្រឡាញ់​តែប្រុស ហើយ​មិន​មាន​អារម្មណ៍​ជា​មួយ​នឹង​ស្រី​ជាដើម។។។។។

សុំ​ទោស​ប្រសិន​បើមាន​ការខុសឆ្គង។

Advertisements

អ្នកនិពន្ធថ្មី​ក៏មិនអន់ដែរ

អស់​រយៈពេល​ជាង​បួន​ឆ្នាំហើយដែល​ខ្ញុំបាន​ដក​ចេញ​ឆ្ងាយពី​ពិភពរឿង​ប្រលោមលោក និង​រឿងនិទាន​ខ្លី​ៗ។ ខ្ញុំហាក់​ដូចជាមាន​គំនិតទុទិដ្ឋិនិយម​ចំពោះ​និពន្ធ​នា​សម័យ​ប​ច្ចុប្បន្ន ពោលគឺ​អ្នកនិពន្ធ​ជំនាន់ថ្មី។ ប៉ុន្តែ​ការគិត​របស់​ខ្ញុំ​គឺ​ខុស​ទាំងស្រុង ព្រោះ​ថា​ស្នាដៃ​របស់​យុវនិពន្ធ​​​​​​​​​​​​ខ្មែរ ក៏មិន​អន់នោះឡើយ។ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែវិច្ឆកា កន្លងមក ខ្ញុំ​ ​និង​មិត្ត​ស្រី បាន​ជិះម៉ូតូ​ទៅ បណ្ណាគារដើម្បីមើល​ការ​តាំង​ពិព័ណ៍សៀវភៅ​ប្រចាំឆ្នាំ។

ពួក​យើងមិន​មែន​ជាអ្នក​អាន​ដ៏ងុប​ងល់នោះឡើយ ប៉ុន្តែ​ពួក​យើង​គឺ​ជា​អ្នក​ដែល​ផ្តល់​តម្លៃ​ដល់​ការតែងនិពន្ធ។ មិត្ត​ស្រី​របស់​ខ្ញុំ កញ្ចនា បាន​ទិញ​សៀវភៅ​ដែល​ទាក់​ទង​នឹង​ការ​អប់រំផ្លូវចិត្ត ចំណែក​ឯ​ខ្ញុំ​បាន​ដើរ​តម្រង់​​ទៅ​តូប​ដែលមាន​​ដាក់លក់រឿង​ប្រលោម​លោក និង​រឿង​ខ្លីៗ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ទិញ​សៀវភៅ​រឿង​ដែល​ចងក្រង​ដោយ​ អ្នក​និពន្ធ យូ សុភា ហង្ស បូរិន និង សុខ ចាន់ផល។ អីយ៉ា មិន​ធម្មតា​ទេ។ ទើប​តែ​ចាប់​ផ្តើម​អាន​ពីរ​រឿង​ប៉ុណ្ណោះនៅ​ក្នុង​កម្រងរឿង​ខ្លី «ទុក​បរិញ្ញាប័ត្រឲ្យ​មេឃមើល» អ្នក​និពន្ធ យូ សុភា បាន​​ធ្វើឲ្យ​ខ្ញុំ​ស្រុក​ទឹក​ភ្នែកដោយ​សារ​រឿង «ព្រាត់​ស្នេហ៍​នៅកោះ​ពេ​ជ្រ» ហើយ​ធ្វើ​ឲ្យ​​ខ្ញុំព្រឺព្រួច​ដោយសារ​រឿង «បំបែក​រឿង​ឃាតកម្ម»។ (សុំទោស​ចាំ​ចំណង​ជើង​មិន​សូវច្បាស់)។
ដូច្នេះ រឿង​សូម​សន្យា​ថា នឹង​បន្ត​គាំ​ទ្រ​អ្នក​និពន្ធ​យើង​​ជាដរាប។។។។។

លោក Gary Speed, អ្នក​ចាត់​ការ​ទូទៅក្រុម​ជម្រើសជាតិវេលស៍​ស្លាប់​ក្នុង​អាយុ​៤២​ឆ្នាំ


លោក Gary Speed ត្រូវបាន​គេ​ប្រកាស​ថា​បាន​ទទួល​មរណភាពកាលពី​ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆកា ឆ្នាំ​២០១១ ដោយ​​ការ​​ធ្វើ​អត្តឃាត​ចងក​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ ​នៅ​តំបន់ Chester។

គាត់​ធ្លាប់​លេងក្នុង​​តួនាទី​ជាខ្សែបម្រើ ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន​៨៥លើក​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វេលស៍។

អាជីព​របស់​ Gary Speed:
– ១៩៦៩: កើតនៅ​ថ្ងៃទី​​៨ ខែកញ្ញា នៅតំ​បន់ Mancot, Flintshire
– ១​៩៨៨: លេង​ក្នុងក្រុម​ Leeds ក្នុង​អាយុ ១៩ឆ្នាំ
– ១៩៩២: ឈ្នះ​ពាន First Division ​ជាមួយ​ក្រុម Leeds ដោយ​បាន​បង្ហាញខ្លួន ៣១២លើក
– ១៩៩៦: ផ្ទេរទៅកាន់ Everton ក្នុង​តម្លៃខ្លួន ៣.​៥លាន​ផោន។ បង្ហាញខ្លួន ៦៥លើក។
– ១៩៩៨: ចូលរួម​ជាមួយ​ Newcastle ក្នុង​តម្លៃខ្លួន ៥.៥លាន​ផោន។ ​ធ្លាប់​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ FA Cup ចំនួន​ពីរលើក។
– ២០០៤: ចូលរួម​ជាមួយ Bolton ក្នុង​តម្លៃខ្លួណ ៧៥០,០០០ផោនា
– ២​០០៦: ក្លាយ​ជាកីឡាករទីមួយ​ដែល​បាន​បង្ហាញខ្លួន ​​៥០០​ដងក្នុង Premier League។
– ២០០៧: ក្លាយ​​ជាគ្រូ​ជំនួយនៅ Bolton។ ក្លាយ​ជាកីឡាករ​ទីមួយ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជារៀងរាល់​រដូវកាល (ក្រោយមក Ryan Giggs)។ ចូល​រួម​ជាកីឡាករ​ខ្ចីជើងនៅ Sheffied United។
– ២០០៨: លេងជាអចិន្ត្រៃយ៍នៅ Sheffied United ក្នុង​តម្លៃខ្លួន​ ២៥០,០០០ ផោន។ ក្រោយ​មក​​ចូល​​ទៅ​ក្នុងក្រុម​គ្រូបង្វឹក។
– ២០១០: លាចាក​​អាជីព​ជាកីឡាករ ហើយ​ត្រូវបាន​តែង​តាំង​ជាអ្នក​ចាត់​ការ​ទូទៅរបស់ Sheffield United នៅក្នុង​ខែសីហា។ ​​ក្លាយជា​អ្នកចាត់​ការទូទៅ​ជម្រើស​ជាតិ​វេលស៍នៅក្នុង​ខែ​កញ្ញា។
-២០១១: វេលស៍ឈ្នះន័រវែស ៤-១ ក្នុងខែវិច្ឆកាដែល​ជាជ័យ​ជម្នះ​ទី៥របស់លោកក្នុង​ចំណោម​១០ប្រកួត៕

រូបភាព និង អត្តបទ: BBC Sport

កីឡាករ​ចំនួន​២៥​នាក់​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ឈុត​អូឡាំពិក​ម៉ាឡេស៊ី

ភ្នំពេញៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក Lee Tae Hoon គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​នៃ​ក្រុម​កីឡាករ​បាល់​ទាត់​ជម្រើស​​ជាតិកម្ពុ​ ជា​ចំនួន​២៥​​នាក់​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​ឈុត​យុវ​ជន​ អូឡាំពិក (ក្រោម ២៣​ឆ្នាំ) របស់​ម៉ាឡេស៊ី នា​ថ្ងៃ​អង្គារ ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ។

នេះគឺ​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​កម្តៅ​សាច់​ដុំ​សម្រាប់​​ កម្ពុ​ ជា​នៅ​មុន​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​មួយ​ប្រចាំ​​តំបន់​អាស៊ី​នៃ​យុ​ទ្ធ​ នាការ​ ពាន​រង្វាន់​កីឡា​បាល់​ទាត់​ពិភព​លោក ឆ្នាំ​២០១៤ ដោយ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ​នៅ​ចុង​ ខែ​នេះ​។

កីឡាករ​ដែល​កំពុង​លេង​នៅ​ប្រទេស​ថៃ ដូច​ជា ឃឹម បូរី កែវ សុងន និង​ចាន់ ​រិ​ទ្ធី មិន​ទទួល​បាន​នូវ​​ការ​កោះ​ហៅ​ឡើយ ខណៈ អ្នក​ចាំ​ទី ប៉េង ប៊ុនឆាយ និង​ខ្សែ​ប្រយុទ្ធ សុក ផេង របស់​ភ្នំពេញ​ក្រោន​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នា​ យុទ្ធនាការ AFC Challenge Cup នៅ​ប្រទេស​ម៉ាល់ឌីវ ​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ផង​ដែរ។

កីឡាករ​ថ្មី​ចំនួន​៨​នាក់ ត្រូវ​បាន​លោក Lee Tae Hoon ដាក់​បញ្ចូល​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ជម្រើស​​ជាតិ​យុវជន​ម៉ាឡេស៊ី ដែល​ជា​ម្ចាស់​ជើង​ឯក​ស៊ីហ្គេម​ឆ្នាំ​២០១០​។

ការ​ជ្រើស​រើស​កីឡាករ​មួយ​ចំនួន​ក៏​ទទួល​បាន​នូវ​ការ​រិះ​គន់​ផង​ដែរ​ពី​ សំណាក់​ក្រុម​អ្នក​គាំ​ទ្រ ប៉ុន្តែ​ លោក អៀង សាក់នីដា ជំនួយ​ការ​គ្រូ​បង្វឹក បាន​មាន​ប្រសាសន៍​កន្លង​មក​ថា លោក Lee Tae Hoon ​សម្លឹង​​​ទៅ​ដល់​​យុទ្ធនាការ​ស៊ីហ្គេម​នាពេល​ខាង​មុខ ហេតុ​ដូច្នេះ​ហើយ​បាន​ជាលោក​ដាក់​ប​ញ្ចូល​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​នៅ​ ក្នុង​ក្រុម​។

នៅ​មុន​ជំនួប​ជាមួយ​កម្ពុជា ក្រុម​ជម្រើស​ជាតិ​ឡាវ ក៏​មាន​ការ​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​ចំនួន​ពីរ​លើក​នៅ​ប្រទេស​ចិន​ផង​ដែរ។

ឡាវ​និង​កម្ពុជា បាន​ជួប​គ្នា​នៅ​ក្នុង​យុទ្ធនាការ​វគ្គ​ជម្រុះ ​AFF Suzuki Cup ឆ្នាំ​២០១០ ដែល​ទទួល​បាន​លទ្ធ​ផល​ស្មើ ០-០។

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​នាក់៖

– អ្នក​ចាំ​ទីៈអ៊ុក ម៉ិច (ព្រះ​ខ័ន​រាជ​) ស៊ូ យ៉ាទី (ការពារ​ជាតិ)
– ខ្សែ​ការពារៈទូច បញ្ចរ៉ុង សាយ ពិសិដ្ឋ (នគរបាល​ជាតិ) ទៀង ទីនី (ភ្នំពេញ​ក្រោន) ភ័ក្ត្រ រ៉ាឌី ថោង ឧត្តម (ការពារ​ជាតិ) សុក ​រិទ្ធី ឡាយ រស្មី (ព្រះខ័នរា​ជ) អ៊ិន វិច្ឆិកា សុះ ណាសៀត (គិរីវង់)
– ខ្សែ​បម្រើៈ ទុំ សារ៉ាយ ប្រាក់ មុន្នី​ឧត្តម សួន វាសនា (ព្រះ​ខ័ន​រាជ) ស៊ុន សុបញ្ញា ភួង ណារ៉ុង (ភ្នំពេញ​ក្រោន) ភួង សុខ​សាណា ឈិន ឈឿន (ការពារ​ជាតិ) ឈុន សុធារ័ត្ន (បៀល​ប្រាយ) ​ទិត្យ ឌីណា ​(នគរ​បាល​ជាតិ) សុះ ស៊ូហាណា (ព្រែក​ប្រាកីឡា)​
– ខ្សែ​ប្រយុទ្ធៈ គួច សុគម្ភៈ (ភ្នំពេញ​ក្រោន) ឃួន ឡាបូរ៉ាវី​ សំអែល ណាសា (ព្រះ​ខ័នរា​ជ) និង ម៉ាត់ ហូសាន់ (ព្រែក​ប្រា​កីឡា)៕

ចំណាំ៖ ​ស៊ូ យ៉ាទី មាន​ឈ្មោះ​​ជំនួស​មិត្ត​រួម​ក្រុម​ក្រសួង​ការពារ​ជាតិ​របស់​ខ្លួន អ៊ំ វិចិត្រ ដែល​បាន​រង​របួស​ប្រអប់​ដៃ​ពេល​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោន៕

សូមវិញ្ញាណខ័ន​បង​ រាជ សម្បត្តិ ឈានទៅ​កាន់​សុគតិភព

សពរបស់គាត់នឹង​ត្រូវបូជា នៅថ្ងៃអាទិត្យ វេលាម៉ោង១៤:០៥ នាទី នៅវត្តគិរីវង្គត់។

រុស្ស៊ី ទទួល​បាន​សិទ្ធិធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំព្រឹត្តិការណ៍បាល់​ទាត់​ពិភពលោក​ឆ្នាំ២០១៨ រីឯ​កាតា ឆ្នាំ២០២២

ខ្ញុំគិតថានឹង​បំភ្លេចប្លក់នេះ ចោល​ហើយ ប៉ុន្តែ​របស់​ដែល​បង្កើតហើយគួរ​តែរក្សា​វាទៅ​ចុះ។ វេលាម៉ោង​៩ ជាងនា​រាត្រី​ថ្ងៃព្រហស្បត្តិ៍នេះ ខ្ញុំ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​កំណត់​ប្រទេស​ដែល​នឹង​ត្រូវ​រៀប​ចំ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ និង​២០២២។
លោក Sepp Blatter, ប្រធាន FIFA បាន​ប្រកាស​ថា រុស្ស៊ី ជា​ជ័យ​លាភីសម្រាប់​ឆ្នាំ ២០១៨ រីឯ កាតា សម្រាប់​ឆ្នាំ​២០២២៕

អនុស្សាវរីយ៍ស៊ីហ្គេមនៅវៀងច័ន្ទ

ខ្ញុំបានចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយក្រុមកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា នៅវេលាម៉ោង ៦ព្រឹក នាថ្ងៃទី ៥ ធ្នូ ដើម្បីឆ្ពោះដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង។

យើងបានចំណាយពេលពីរថ្ងៃដើម្បីបានទៅដល់ទីនោះ ដោយស្នាក់នៅតំបន់ប៉ាក់សេ ខេត្តចម្ប៉ាសាក់ មួយយប់។ នៅតាមផ្លូវ យើងទទួលបានការយកចិត្តទុកដាក់យ៉ាងប្រសើរពីសំណាក់យុវជនស្ម័គ្រចិត្តរបស់ឡាវ។ ពេលទៅដល់វៀងច័ន្ទនៅល្ងាចថ្ងៃទី ៦ ធ្នូ ខ្ញុំមានការរំភើបចិត្តណាស់ព្រោះបានជួបខ្មែរដែលជានិស្សិតនៅទីនោះ ពិសេសសុខេង ដែលបានស្ម័គ្រធ្វើកិច្ចការសម្រួលដំណើរការរៀបចំស៊ីហ្គេមនៅឡាវ។

ក្រុមកីឡាករ គ្រូបង្វឹកនឹងថ្នាក់ដឹកនាំកីឡា ត្រូវបានគេបញ្ជូនទៅនៅ កន្លែងប្រមូលផ្តុំដែលហៅថា SEA Games Village ហើយមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីសកលវិទ្យាល័យជាតិរបស់ឡាវ។ ចំណែកខ្ញុំ និងអ្នកមួយចំនួនទៀតត្រូវសុខេងនាំទៅស្នាក់នៅផ្ទះសំណាក់ដែលជាកម្មសិទ្ធរបស់ប្រធាននាយកដ្ឋាន
សិក្សាភាសាអាល្លឺម៉ង់។ តម្លៃ ៥០០០០គីបក្នុងមួយយប់ជាតម្លៃមួយដ៏សមរម្យសម្រាប់ខ្ញុំ។ អរគុណសុខេង ដែលបានឲ្យខ្ញុំខ្ចីស៊ីមកាតដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។

«ខ្ញុំនឹងបន្តរៀបរាប់ទៀត ព្រោះពេលនេះ ពេលវេលាមិនអំណោយផល»

ប៉ុន្តែទាំងអស់គ្នាក៏អាច អានពីការរៀបរាប់នូវដំណើរដ៏វែងឆ្ងាយនេះ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ The Road to the SEA Games