«មរតកស្នេហ៍» ដោយអ្នកនិពន្ធ ស បុប្ឆា

27913402_10214238610353435_534495153115820230_o

វណ្ណៈគ្រួសារ និងអាពាហ៍ពិពាហ៍ដោយបង្ខំចិត្ត ក្លាយជាមរតកដ៏ស្មុគស្មាញសម្រាប់កូនៗ។ នាងបុទុម សម្ផស្សស្អាត រៀនពូកែ ច្រៀងពីរោះ រស់នៅតែលតោលជាម្តាយ គឺអ្នកមីង «ចន្ទ្រា» ដែលប្តូរឈ្មោះថា សូរិយា។

ស្រីស្អាត ប្រុសចោម តែ «បុទុម» មាននិស្ស័យតែជាមួយលោកប៉ូលិស «សំរឹទ្ធ»។ ហេតុអ្វីបានលោក «ជំទាវម្លឹះ» សោកស្តាយនូវទង្វើអតីតកាល? ម៉េចបានជាលោក «កុសល» ស្ងៀមស្ងាត់ម្ល៉េះ? តើលោកស្រី «ណាគ្រី» នាយ «សង្ហា» និង កញ្ញា «ឆវី» មានទំនាក់ទំនងគ្នាបែបណា? ចុះម៉េចបានជា នាយ «ម៉េង» កូនឧកញ៉ា ខំប្រឹងកែខ្លួនម្ល៉េះ?

សូមអានរឿង «មរតកស្នេហ៍» ដែលជាវណ្ណកម្មមួយរបស់អ្នកនិពន្ធជ័យលាភី «ព្រះសីហនុរាជ» អ្នកស្រី ស បុប្ឆា!

Advertisements

«ពន្លឺចន្រ្ទ» ដោយអ្នកនិពន្ធ ម៉ៅ សំណាង

27021608_10214095067884963_1644677109228377235_o

ស្នេហាចាក់ស្រែះប្រទាក់ក្រឡា គំនុំគ្រួសារ វិវាទការងារ ប៉ុន្តែអ្វីទាំងអស់ត្រូវបានដោះស្រាយដោយអនុវត្តតាមព្រះរាជតម្រិះ និងស្មារតីបង្រួបបង្រួមជាតិរបស់សម្តេចព្រះវររាជបិតា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ។

«#ពន្លឺចន្រ្ទ» ជាស្នាដៃមួយរបស់អ្នកនិពន្ធ «ទន្សាយ» ឈ្មោះដើម ម៉ៅ សំណាង។ កំលោះ ក្រមុំបីគូ មានរឿងរ៉ាវស្នេហ៍ដ៏សែនស្មុគស្មាញ។

តើភាពស្មោះត្រង់របស់តួអង្គឯក #យុត្តិកា និស្សិតអក្សរសាស្ត្រ អាចអន្ទងចិត្ត អ្នកកាសែតស្រី #រស្មីចន្ទ ឲ្យវិលរកខ្លួនវិញបានទេ? តើជើងប៉ាវរង្គសាល #ពុទ្ធី ដែលក្រោយមកប្តូរឈ្មោះ #និមិត្ត អាចកែខ្លួនដើម្បីអ្នកគ្រូពេទ្យ #ម៉ាវី ដែរទេ? ហើយចុះ #រ៉ាជីន អ្នកគ្រប់គ្រងសណ្ឋាគារ អាចទុកចោលគំនុំគ្រួសារដោយបន្តរួមរស់ជាមួយ #ណាគ្រី បាន ឬអត់?

២០១៧ ផុតទៅ

IMG_5020ពេញមួយឆ្នាំ២០១៧កន្លងមកនេះ ទោះបីជាខ្ញុំមិនបាន​សម្រេចអ្វីដែលមើលទៅអស្ចារ្យក៏ដោយ ប៉ុន្តែវាជាមោទកភាពមួយ​ក្នុងជីវិត​របស់ខ្ញុំ។

ក្នុងតួនាទី ជានិពន្ធនាយកនៃសារព័ត៌មានថ្មីៗ (www.thmeythmey.com) ខ្ញុំបាន​ក្លាយ​ជាចំណែកមួយដែលនាំឲ្យសារព័ត៌មាន​អនឡាញមួយនេះ មានភាពស្មើមុខស្មើមាត់ក្នុងបណ្តា​សារព័ត៌មាន​ឯករាជ្យនៅ​ក្នុង​ប្រទេសកម្ពុជា។ អូខេ! ពាក្យឯករាជ្យ ឬអាជីព អាចធ្វើឲ្យគេជ្រេញចិត្ត​ ប៉ុន្តែខ្ញុំ និងសហការី ពិត​ជាបាន​ខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឲ្យបាន​ដូចសំដីរបស់ខ្លួន។

នៅក្នុងគ្រួសារ កូនស្រី ធីតា ឈានចូលដល់អាយុ៤ឆ្នាំកន្លះ រីឯកូនប្រុស បញ្ញា ចម្រើនវ័យដល់ជាង១ឆ្នាំហើយ។ ពិត​ណាស់ វាកូនៗរបស់ខ្ញុំ មិន​ត្រូវបាន​លំអ​ដោយសម្ភារ ឬយានជំនិះទំនើបៗក៏ដោយ ប៉ុន្តែ​ខ្ញុំ និងភរិយា តែងតែធ្វើឲ្យពួក​គេសប្បាយចិត្ត និងឆ្លើយតបទៅនឹងតម្រូវការ​របស់ពួក​គេ​ទៅ​តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទោះស្រកសាច់ ស្គម ញ៉ាំ និងគេងមិន​សូវគ្រប់គ្រាន់ [មើលតាមរូបភាពដែលថតដោយសហការី] ប៉ុន្តែខ្ញុំ​នៅតែសំឡឹងឆ្ពោះទៅមុខ​ជានិច្ច!

រំពឹង​ផល​វិជ្ជមាន​បន្ថែមទៀតនៅឆ្នាំ​២០១៨!

 

 

 

កំណាព្យ ពុកម៉ែ ខ្ញុំចាំ

កាលរៀននៅវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាប និងរៀននៅមហាវិទ្យាល័យភាសាបារាំង (DEF) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចន្លោះពីឆ្នាំ១៩៩៨ ដល់២០០៣ ខ្ញុំចូលចិត្តសរសេរកំណាព្យណាស់ ហើយតែងតែផ្ញើទៅកាសែតកោះសន្តិភាព និងទស្សនាវដ្តីប្រជាប្រិយ។

កំណាព្យខ្ញុំជាង២០ត្រូវបានចុះផ្សាយ តែសោកស្តាយស្រាវជ្រាវរកអត់ឃើញ។

អត្ថបទនេះ ប្អូនស្រីខ្ញុំ Srey Toch រកឃើញដោយចៃដន្យ ដែលត្រូវបានចុះផ្សាយក្នុងខ្ទង់សួនកំណាព្យរបស់កាសែតកោះសន្តិភាព (ខ្ញុំភ្លេចថ្ងៃខែចុះផ្សាយហើយ)។

po

https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Froubroum%2Fposts%2F10208748224257214%3A0&width=500

រកឃើញ WordPress ខ្ញុំវិញហើយ!

roub

៤ឆ្នាំហើយដែលខ្ញុំបានទុក ប្លក់ roubroum.wordpress ចោល ។ តាមពិតទៅ ខ្ញុំបានបង្កើតប្លក់នេះឡើង ដើម្បីសរសេររៀបរាប់ទាក់ទងនឹងអ្វីដែលខ្ញុំបានមើលឃើញ ជួបប្រទះ ប៉ុន្តែជាមួយគ្នានេះ ខ្ញុំមានប្លក់មួយទៀត ឈ្មោះ football-roubrom.blogspot.com ដែលតម្រូវឲ្យមានការមមាញឹកយ៉ាងខ្លាំងក្នុងការចុះផ្សាយព័ត៌មានស្តីពីបាល់ទាត់កម្ពុជា ជាពិសេសលទ្ធផលថ្មីៗ ចន្លោះពីឆ្នាំ២០០៥ដល់ឆ្នាំ២០១២។

ក្រោយមក ខ្ញុំមានបញ្ហាជាមួយប្លក់ football-roubrom.blogspot.com ដែលនៅកាលណោះ ខ្ញុំប្រើម៉ូឌឹមរបស់ក្រុមហ៊ុន Metfone ហើយក្រុមហ៊ុនបានបិទមិនឲ្យដំណើរការលើ blogspot បន្ទាប់ពីមានប្លក់មួយឈ្មោះ ki-media.blogspot.com បានចុះផ្សាយព័ត៌មានរសើបៗទាក់ទងនឹងនយោបាយ។ ខ្ញុំបានដូរពី blogspot.com ទៅជា co.cc [football-roubrom.co.cc]។

ជាមួយដូម៉ែន co.cc ខ្ញុំអាចបន្តអាប់ដេតព័ត៌មានបាល់ទាត់ត្រឹមរយៈពេល២ ទៅ៣ខែប៉ុណ្ណោះ បន្ទាប់មក ខ្ញុំលែងអាចធ្វើអ្វីបានទាំងអស់ ដែលជាហេតុធ្វើឲ្យខ្ញុំបាត់បង់ប្លក់បាល់ទាត់សំណព្វរបស់ខ្ញុំយ៉ាងសោកស្តាយបំផុត។ ដោយសារតែការបាត់បង់នេះ ធ្វើឲ្យខ្ញុំគ្មានអារម្មណ៍អាប់ដេត roubroum.wordpress.com ពីព្រោះនឹកគិតថា វាអាចបាត់បង់នៅថ្ងៃណាមួយដូចគ្នា ហើយបន្ថែមពីលើនេះ ដោយសារតែខ្ញុំមមាញឹកខ្លាំងក្នុងតួនាទីជា ការីនិពន្ធព័ត៌មានកីឡានៅកាសែតភ្នំពេញ ប៉ុស្តិ៍ និងបន្តធ្វើការក្រៅម៉ោងក្នុងការយកព័ត៌មានតុលាការ [Delit & Denis] ប្រចាំសប្តាហ៍ឲ្យកាសែតបារាំង Cambodge Soir [ដែលខ្ញុំផ្តើមអាជីពជាអ្នកយកព័ត៌មានពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩]។

ពេលនេះ ទោះបីជាមមាញឹកខ្លាំងនៅសារព័ត៌មានថ្មីៗ ក៏ដោយ ខ្ញុំនឹងព្យាយាមរកពេលវេលាដើម្បីសរសេរនៅលើប្លក់នេះផងដែរ ទាក់ទងនឹងអ្វីៗដែលខ្ញុំបានជួបប្រទះ និងគិត។

ក្រប​ខ័ណ្ឌ​កីឡា​បាល់​ទាត់​កម្ពុជាក្រោយ​សង្គ្រាម

ក្រោយ​សម័យ​សង្គ្រាម កម្ពុជា​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ថ្នាក់​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២មក ហើយ​ការ​ប្រកួត​ដែល​មាន​ការ​រៀប​ចំ​ជាក្របខ័ណ្ឌ​តាម​បែប​អន្តរជាតិ បាន​ដំណើរ​ការ​ពី​២០០៥៖

ខាង​ក្រោម​នេះ​គឺ​ជាឈ្មោះ​ក្រុម​ដែល​ទទួល​បាន​ជើង​ឯក៖

ការ​ប្រកួត​ប្រជែង​ដែល​ប្រើ​រូបមន្ត​ជា​ក្របខ័ណ្ឌ

១៩៨២: ក្រសួង​ពាណិជ្ជកម្ម

១៩៨៣: ក្រសួងពាណិជ្ជកម្ម

១៩៨៤: ក្រសួងពាណិជ្ជកម្ម

១៩៨៥: ក្រសួងការពារ​ជាតិ

១៩៨៦: ក្រសួង​ការពារជាតិ

១៩៨៧: ក្រសួងសុខាភិបាល

១៩៨៨: ខេត្ត​កំពង់​ចាម

១៩៨៩: ក្រសួងដឹក​ជញ្ជូន

១៩៩០: ក្រសួង​ដឹក​ជញ្ជូន

១៩៩១: ក្រុម​រៀបចំ​ក្រុង

១៩៩២: ក្រុម​រៀប​ចំ​ក្រុង

១៩៩៣: ក្រសួងការពារជាតិ

១៩៩៤: អាកាសចរណ៍​ស៊ីវិល

១៩៩៥: អាកាសចរណ៍​ស៊ីវិល

១៩៩៦: ក្លិប​អង្គ​រក្ស

១៩៩៧: ក្លិប​អង្គរក្ស

១៩៩៨: ក្លិប​រ៉ូយ៉ាល់​ ដូហ្វីន

១៩៩៩: ក្លិប​រ៉ូយ៉ាល់​ ដូហ្វីន

២០០០: ក្រុម​នគរបាល​ជាតិ

២០០១: គ្មាន​ការ​រៀបចំ

២០០២: សាម៉ាត យូណាយធីត

២០០៣: គ្មាន​ការរៀបចំ

២០០៤: គ្មាន​ការរៀបចំ

 

ចាប់​ពី​២០០៥ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ក្រោម​ទម្រង់​ជា​ក្រប​ខ័ណ្ឌ​ដូច​ប្រទេស​ដទៃ

២០០៥: ខេមរាកីឡា

២០០៦: ខេមរាកីឡា

២០០៧: ណាហ្គាខប

២០០៨: ភ្នំពេញ អ៊ឺមផាយអ៊ឺ

២០០៩: ណាហ្គាខប

២០១០: ភ្នំពេញ​ក្រោន

២០១១: ភ្នំពេញ​ក្រោន

២០១២: …………

ចៃស្តាត…

ចុង​សប្តាហ៍​ដែល​មិន​បាន​មើល​ការ​ប្រកួត​កីឡា​បាល់ទាត់ វាប្រៀប​បាន​ដូច​ជា​ចុង​សប្តាហ៍ដ៏​ធុញ​ថប់មួយ​ផង​ដែរ​សម្រាប់​ខ្ញុំ។ នៅ​ក្នុងការប្រកួត​កីឡា​បាល់ទាត់​ក្រប​ខណ្ឌលីក ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​មិត្ត​ភាព​អន្តរជាតិនានា ខ្ញុំ​បាន​អវត្តមាន​ចំនួន​តិច​បំផុត។ ពិតណាស់ វា​គឺជាការងារ​របស់​ខ្ញុំដែល​ត្រូវ​តាម​ដាន​ការ​ប្រកួតក្នុង​នាម​ជាការីនិពន្ធ​ព័ត៌មាន​កីឡា​ប្រចាំ​សារព័ត៌មាន ភ្នំពេញ​ ប៉ុស្តិ៍ ជា​ភាសាខ្មែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងនេះ គឺ​ចំណង់​ចំណូល​ចិត្ត​របស់ខ្ញុំ​ផ្ទាល់​តែម្តង។

កាល​ពី​ឆ្នាំ​២០០៥ ខ្ញុំគឺ​ជា​អ្នក​គាំ​ទ្រ​ដ៏​ស្មោះស្ម័គ្រម្នាក់​របស់​ក្រុម​ខេមរាកីឡា។ នៅរាល់​ការ​ប្រកួត​របស់​ក្រុម​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ជោគ​ជ័យ​មួយនេះ ខ្ញុំមិន​សូវមាន​ការ​អាក់​ខានឡើយ ដោយ​ពេល​ខ្លះ​ ខ្ញុំ​បាន​សុំ​ច្បាប់​ពី​កន្លែង​ការងារ​ដើម្បីមើល​ការ​ប្រកួត​ទៀត​ផង។ ក្នុងនាមជា អ្នក​យក​ព័ត៌មាន​ប្រចាំ​សារព័ត៌មាន​ភាសាបារាំង Cambodge Soir នា​ពេលនោះ ខ្ញុំ​តែង​តែ​សរសេរការ​វិភាគ​ព័ត៌មាន​កីឡា​បាល់​ទាត់​នៅ​ក្នុង​ស្រុក​ជាប្រចាំ។ ដោយ​សារ​តែ​អត្ថបទទាំងនេះ ខ្ញុំ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាច្រើន​ជាមួយ​ខ្មែរនៅ​ប្រទេសបារាំង និង​បណ្តា​អ្នក​ស្រឡាញ់​បាល់​ទាត់​ដែលនិយាយ​ភាសា​បារាំង។

មក​ដល់​ពេលនេះ ចៃនៅ​តែចៃ។ ប្រសិន​បើ​មិត្ត​ស្រីរបស់​ខ្ញុំ មិន​មាន​ការយោគយល់​អធ្យាស្រ័យ​ទេនោះ យើង​បាន​ប្រហែល​ជាបែក​បាក់​គ្នាយូរ​ហើយ ព្រោះ​ខ្ញុំ​ហាក់​ដូច​ជាឲ្យ​តម្លៃទៅ​លើ​ការ​ប្រកួតកីឡា​បាល់​ទាត់​ជាង។ ពេល​ថ្ងៃមើល​បាល់​នៅ​ក្នុង​ស្រុក ពេល​យប់​សំកុក​ចាំមើល​ Premier League ជាពិសេសក្រុម​សំណព្វ​ Arsenal របស់​ខ្ញុំ។

សាក​ល្បងកាម៉េរានា​ការ​ប្រកួតហ៊ុន សែន​ខាប់នៅ​ពហុកីឡ​ដ្ឋាន​ជាតិកាល​ពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ។ ថតដោយៈ បញ្ញា