ស៊ីមពីរ

ពាក្យ​នេះ មិន​មាន​ឡើយនៅ​ក្នុង​វចនា​នុក្រម​សម្តេច ជួន ណាត ហើយ​ក៏មិន​មាន​ដែរ​នៅក្នុង​​វចនា​​​នុក្រម​​ដែល​បោះពុម្ព​ផ្សាយ​ដោយ​​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ​។

បើ​ស្តាប់ឮ​ការនិយាយភ្លាម យើង​នឹង​គិត​ទៅ​ដល់​ភ្លាម​អំពី​ប្រភេទ​​ទូរស័ព្ទ​ស៊ីម​ពីរ​របស់​ចិន ដែល​អនុញ្ញាតិឲ្យ​យើង​អាច​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ពីរ​ក្នុង​ពេល​តែមួយ។

ប៉ុន្តែ​តាម​ពិត ​ពាក្យ​នេះ មាន​ន័យ​ម្យ៉ាង​ទៀត ដោយ​ជន​បរទេស​មួយ​ចំនួន​ដែល​រៀន​ភាសា​ខ្មែរ​ពិបាក​ចាប់យក​បាន។ ពាក្យ​នេះត្រូវ​បាន​គេ​ប្រើ​សម្តៅ​លើ​ជំពូក​មនុស្សទាំងប្រុស​​ទាំងស្រីដែល​មានឧប្បនិស័្សយ​ផ្លូវ​ភេទមិន​រើស​​​​​​​​​​​​​​​ភេទ។ ដូច្នេះ មនុស្ស​ស៊ីម​ពីរ គឺ​ជា​អ្នក​ដែល​ស្រឡាញ់ទាំង​បុរស និង​ស្ត្រី។

ពាក្យនេះ​មាន​ន័យ​​ជ្រៅ​ជាង​នេះទៀត ដោយ​សម្តៅ​លើ​អ្នក​ដែល​ចូលចិត្ត​ឡើង​លើ​គ្រែ​ជាមួយ​បុរស​ផង​ និង​ស្ត្រី​ផង។ អាច​មាន​ន័យ​ប្រហាក់​ប្រហែល ខ្ទើយ ​​ប៉េដេ ឬ ហ្គេ។

ប៉ុន្តែ​សូម​បញ្ជាក់​ថា ខ្ទើយ ប៉េដេ ឬ​ហ្គេ​​ អាច​ចាប់​អារម្មណ៍​លើ​ភេទ​តែមួយ​ប៉ុណ្ណោះ មិន​ជា​ទូទៅ​ឡើយ។ ឧទាហរណ៍​ ខ្ទើយ​ប្រុសស្រឡាញ់​តែប្រុស ហើយ​មិន​មាន​អារម្មណ៍​ជា​មួយ​នឹង​ស្រី​ជាដើម។។។។។

សុំ​ទោស​ប្រសិន​បើមាន​ការខុសឆ្គង។

5 thoughts on “ស៊ីមពីរ

  1. monyrinataro

    Bisexual អាចចាត់ទុកថា រួមភេទបានទាំងពីរភេទ… មកពីស្រុកខ្មែរ គ្មានដឹងអ្វីសោះពីភេទទីបី! ​សម័យវចនា​នុក្រម​សម្តេច ជួន ណាត គឺពាក្យគាត់នៅបុរាណៗ ឯសម័យនេះ ពាក្យថ្មីមានច្រើន..ហើយ

    Like

  2. ចំរើន Post author

    អីចឹង មាន​ន័យ​ថា វប្បធម៌ភេទទីបីទើប​តែវាយលុក​នៅ​ក្នុង​ស្រុក​ខ្មែរ

    Like

  3. monyrinataro

    អាចនិយាយចឹងក៏ថាបាន ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះពួកគេចំហរពេក ចំហរយកការទទួលការ​យល់ដឹងខុស ទាំងភេទទីបីខ្លួនឯងនេះ​ទៀតសោតផងដែរ។

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s