អ្នកនិពន្ធថ្មី​ក៏មិនអន់ដែរ

អស់​រយៈពេល​ជាង​បួន​ឆ្នាំហើយដែល​ខ្ញុំបាន​ដក​ចេញ​ឆ្ងាយពី​ពិភពរឿង​ប្រលោមលោក និង​រឿងនិទាន​ខ្លី​ៗ។ ខ្ញុំហាក់​ដូចជាមាន​គំនិតទុទិដ្ឋិនិយម​ចំពោះ​និពន្ធ​នា​សម័យ​ប​ច្ចុប្បន្ន ពោលគឺ​អ្នកនិពន្ធ​ជំនាន់ថ្មី។ ប៉ុន្តែ​ការគិត​របស់​ខ្ញុំ​គឺ​ខុស​ទាំងស្រុង ព្រោះ​ថា​ស្នាដៃ​របស់​យុវនិពន្ធ​​​​​​​​​​​​ខ្មែរ ក៏មិន​អន់នោះឡើយ។ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែវិច្ឆកា កន្លងមក ខ្ញុំ​ ​និង​មិត្ត​ស្រី បាន​ជិះម៉ូតូ​ទៅ បណ្ណាគារដើម្បីមើល​ការ​តាំង​ពិព័ណ៍សៀវភៅ​ប្រចាំឆ្នាំ។

ពួក​យើងមិន​មែន​ជាអ្នក​អាន​ដ៏ងុប​ងល់នោះឡើយ ប៉ុន្តែ​ពួក​យើង​គឺ​ជា​អ្នក​ដែល​ផ្តល់​តម្លៃ​ដល់​ការតែងនិពន្ធ។ មិត្ត​ស្រី​របស់​ខ្ញុំ កញ្ចនា បាន​ទិញ​សៀវភៅ​ដែល​ទាក់​ទង​នឹង​ការ​អប់រំផ្លូវចិត្ត ចំណែក​ឯ​ខ្ញុំ​បាន​ដើរ​តម្រង់​​ទៅ​តូប​ដែលមាន​​ដាក់លក់រឿង​ប្រលោម​លោក និង​រឿង​ខ្លីៗ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ទិញ​សៀវភៅ​រឿង​ដែល​ចងក្រង​ដោយ​ អ្នក​និពន្ធ យូ សុភា ហង្ស បូរិន និង សុខ ចាន់ផល។ អីយ៉ា មិន​ធម្មតា​ទេ។ ទើប​តែ​ចាប់​ផ្តើម​អាន​ពីរ​រឿង​ប៉ុណ្ណោះនៅ​ក្នុង​កម្រងរឿង​ខ្លី «ទុក​បរិញ្ញាប័ត្រឲ្យ​មេឃមើល» អ្នក​និពន្ធ យូ សុភា បាន​​ធ្វើឲ្យ​ខ្ញុំ​ស្រុក​ទឹក​ភ្នែកដោយ​សារ​រឿង «ព្រាត់​ស្នេហ៍​នៅកោះ​ពេ​ជ្រ» ហើយ​ធ្វើ​ឲ្យ​​ខ្ញុំព្រឺព្រួច​ដោយសារ​រឿង «បំបែក​រឿង​ឃាតកម្ម»។ (សុំទោស​ចាំ​ចំណង​ជើង​មិន​សូវច្បាស់)។
ដូច្នេះ រឿង​សូម​សន្យា​ថា នឹង​បន្ត​គាំ​ទ្រ​អ្នក​និពន្ធ​យើង​​ជាដរាប។។។។។

One thought on “អ្នកនិពន្ធថ្មី​ក៏មិនអន់ដែរ

  1. ឌីយ៉ា

    រឿងរបស់រំដួល ទុកឲ្យរំដួលជាអ្នកដោះស្រាយចុះ!

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s