លោក Gary Speed, អ្នក​ចាត់​ការ​ទូទៅក្រុម​ជម្រើសជាតិវេលស៍​ស្លាប់​ក្នុង​អាយុ​៤២​ឆ្នាំ


លោក Gary Speed ត្រូវបាន​គេ​ប្រកាស​ថា​បាន​ទទួល​មរណភាពកាលពី​ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆកា ឆ្នាំ​២០១១ ដោយ​​ការ​​ធ្វើ​អត្តឃាត​ចងក​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ ​នៅ​តំបន់ Chester។

គាត់​ធ្លាប់​លេងក្នុង​​តួនាទី​ជាខ្សែបម្រើ ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន​៨៥លើក​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វេលស៍។

អាជីព​របស់​ Gary Speed:
– ១៩៦៩: កើតនៅ​ថ្ងៃទី​​៨ ខែកញ្ញា នៅតំ​បន់ Mancot, Flintshire
– ១​៩៨៨: លេង​ក្នុងក្រុម​ Leeds ក្នុង​អាយុ ១៩ឆ្នាំ
– ១៩៩២: ឈ្នះ​ពាន First Division ​ជាមួយ​ក្រុម Leeds ដោយ​បាន​បង្ហាញខ្លួន ៣១២លើក
– ១៩៩៦: ផ្ទេរទៅកាន់ Everton ក្នុង​តម្លៃខ្លួន ៣.​៥លាន​ផោន។ បង្ហាញខ្លួន ៦៥លើក។
– ១៩៩៨: ចូលរួម​ជាមួយ​ Newcastle ក្នុង​តម្លៃខ្លួន ៥.៥លាន​ផោន។ ​ធ្លាប់​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ FA Cup ចំនួន​ពីរលើក។
– ២០០៤: ចូលរួម​ជាមួយ Bolton ក្នុង​តម្លៃខ្លួណ ៧៥០,០០០ផោនា
– ២​០០៦: ក្លាយ​ជាកីឡាករទីមួយ​ដែល​បាន​បង្ហាញខ្លួន ​​៥០០​ដងក្នុង Premier League។
– ២០០៧: ក្លាយ​​ជាគ្រូ​ជំនួយនៅ Bolton។ ក្លាយ​ជាកីឡាករ​ទីមួយ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជារៀងរាល់​រដូវកាល (ក្រោយមក Ryan Giggs)។ ចូល​រួម​ជាកីឡាករ​ខ្ចីជើងនៅ Sheffied United។
– ២០០៨: លេងជាអចិន្ត្រៃយ៍នៅ Sheffied United ក្នុង​តម្លៃខ្លួន​ ២៥០,០០០ ផោន។ ក្រោយ​មក​​ចូល​​ទៅ​ក្នុងក្រុម​គ្រូបង្វឹក។
– ២០១០: លាចាក​​អាជីព​ជាកីឡាករ ហើយ​ត្រូវបាន​តែង​តាំង​ជាអ្នក​ចាត់​ការ​ទូទៅរបស់ Sheffield United នៅក្នុង​ខែសីហា។ ​​ក្លាយជា​អ្នកចាត់​ការទូទៅ​ជម្រើស​ជាតិ​វេលស៍នៅក្នុង​ខែ​កញ្ញា។
-២០១១: វេលស៍ឈ្នះន័រវែស ៤-១ ក្នុងខែវិច្ឆកាដែល​ជាជ័យ​ជម្នះ​ទី៥របស់លោកក្នុង​ចំណោម​១០ប្រកួត៕

រូបភាព និង អត្តបទ: BBC Sport

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s