កីឡាករ​ចំនួន​២៥​នាក់​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ឈុត​អូឡាំពិក​ម៉ាឡេស៊ី

ភ្នំពេញៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក Lee Tae Hoon គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​នៃ​ក្រុម​កីឡាករ​បាល់​ទាត់​ជម្រើស​​ជាតិកម្ពុ​ ជា​ចំនួន​២៥​​នាក់​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​ឈុត​យុវ​ជន​ អូឡាំពិក (ក្រោម ២៣​ឆ្នាំ) របស់​ម៉ាឡេស៊ី នា​ថ្ងៃ​អង្គារ ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ។

នេះគឺ​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​កម្តៅ​សាច់​ដុំ​សម្រាប់​​ កម្ពុ​ ជា​នៅ​មុន​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​មួយ​ប្រចាំ​​តំបន់​អាស៊ី​នៃ​យុ​ទ្ធ​ នាការ​ ពាន​រង្វាន់​កីឡា​បាល់​ទាត់​ពិភព​លោក ឆ្នាំ​២០១៤ ដោយ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ​នៅ​ចុង​ ខែ​នេះ​។

កីឡាករ​ដែល​កំពុង​លេង​នៅ​ប្រទេស​ថៃ ដូច​ជា ឃឹម បូរី កែវ សុងន និង​ចាន់ ​រិ​ទ្ធី មិន​ទទួល​បាន​នូវ​​ការ​កោះ​ហៅ​ឡើយ ខណៈ អ្នក​ចាំ​ទី ប៉េង ប៊ុនឆាយ និង​ខ្សែ​ប្រយុទ្ធ សុក ផេង របស់​ភ្នំពេញ​ក្រោន​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នា​ យុទ្ធនាការ AFC Challenge Cup នៅ​ប្រទេស​ម៉ាល់ឌីវ ​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ផង​ដែរ។

កីឡាករ​ថ្មី​ចំនួន​៨​នាក់ ត្រូវ​បាន​លោក Lee Tae Hoon ដាក់​បញ្ចូល​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ជម្រើស​​ជាតិ​យុវជន​ម៉ាឡេស៊ី ដែល​ជា​ម្ចាស់​ជើង​ឯក​ស៊ីហ្គេម​ឆ្នាំ​២០១០​។

ការ​ជ្រើស​រើស​កីឡាករ​មួយ​ចំនួន​ក៏​ទទួល​បាន​នូវ​ការ​រិះ​គន់​ផង​ដែរ​ពី​ សំណាក់​ក្រុម​អ្នក​គាំ​ទ្រ ប៉ុន្តែ​ លោក អៀង សាក់នីដា ជំនួយ​ការ​គ្រូ​បង្វឹក បាន​មាន​ប្រសាសន៍​កន្លង​មក​ថា លោក Lee Tae Hoon ​សម្លឹង​​​ទៅ​ដល់​​យុទ្ធនាការ​ស៊ីហ្គេម​នាពេល​ខាង​មុខ ហេតុ​ដូច្នេះ​ហើយ​បាន​ជាលោក​ដាក់​ប​ញ្ចូល​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​នៅ​ ក្នុង​ក្រុម​។

នៅ​មុន​ជំនួប​ជាមួយ​កម្ពុជា ក្រុម​ជម្រើស​ជាតិ​ឡាវ ក៏​មាន​ការ​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​ចំនួន​ពីរ​លើក​នៅ​ប្រទេស​ចិន​ផង​ដែរ។

ឡាវ​និង​កម្ពុជា បាន​ជួប​គ្នា​នៅ​ក្នុង​យុទ្ធនាការ​វគ្គ​ជម្រុះ ​AFF Suzuki Cup ឆ្នាំ​២០១០ ដែល​ទទួល​បាន​លទ្ធ​ផល​ស្មើ ០-០។

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​នាក់៖

– អ្នក​ចាំ​ទីៈអ៊ុក ម៉ិច (ព្រះ​ខ័ន​រាជ​) ស៊ូ យ៉ាទី (ការពារ​ជាតិ)
– ខ្សែ​ការពារៈទូច បញ្ចរ៉ុង សាយ ពិសិដ្ឋ (នគរបាល​ជាតិ) ទៀង ទីនី (ភ្នំពេញ​ក្រោន) ភ័ក្ត្រ រ៉ាឌី ថោង ឧត្តម (ការពារ​ជាតិ) សុក ​រិទ្ធី ឡាយ រស្មី (ព្រះខ័នរា​ជ) អ៊ិន វិច្ឆិកា សុះ ណាសៀត (គិរីវង់)
– ខ្សែ​បម្រើៈ ទុំ សារ៉ាយ ប្រាក់ មុន្នី​ឧត្តម សួន វាសនា (ព្រះ​ខ័ន​រាជ) ស៊ុន សុបញ្ញា ភួង ណារ៉ុង (ភ្នំពេញ​ក្រោន) ភួង សុខ​សាណា ឈិន ឈឿន (ការពារ​ជាតិ) ឈុន សុធារ័ត្ន (បៀល​ប្រាយ) ​ទិត្យ ឌីណា ​(នគរ​បាល​ជាតិ) សុះ ស៊ូហាណា (ព្រែក​ប្រាកីឡា)​
– ខ្សែ​ប្រយុទ្ធៈ គួច សុគម្ភៈ (ភ្នំពេញ​ក្រោន) ឃួន ឡាបូរ៉ាវី​ សំអែល ណាសា (ព្រះ​ខ័នរា​ជ) និង ម៉ាត់ ហូសាន់ (ព្រែក​ប្រា​កីឡា)៕

ចំណាំ៖ ​ស៊ូ យ៉ាទី មាន​ឈ្មោះ​​ជំនួស​មិត្ត​រួម​ក្រុម​ក្រសួង​ការពារ​ជាតិ​របស់​ខ្លួន អ៊ំ វិចិត្រ ដែល​បាន​រង​របួស​ប្រអប់​ដៃ​ពេល​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s