អនុស្សាវរីយ៍ស៊ីហ្គេមនៅវៀងច័ន្ទ

ខ្ញុំបានចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយក្រុមកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា នៅវេលាម៉ោង ៦ព្រឹក នាថ្ងៃទី ៥ ធ្នូ ដើម្បីឆ្ពោះដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង។

យើងបានចំណាយពេលពីរថ្ងៃដើម្បីបានទៅដល់ទីនោះ ដោយស្នាក់នៅតំបន់ប៉ាក់សេ ខេត្តចម្ប៉ាសាក់ មួយយប់។ នៅតាមផ្លូវ យើងទទួលបានការយកចិត្តទុកដាក់យ៉ាងប្រសើរពីសំណាក់យុវជនស្ម័គ្រចិត្តរបស់ឡាវ។ ពេលទៅដល់វៀងច័ន្ទនៅល្ងាចថ្ងៃទី ៦ ធ្នូ ខ្ញុំមានការរំភើបចិត្តណាស់ព្រោះបានជួបខ្មែរដែលជានិស្សិតនៅទីនោះ ពិសេសសុខេង ដែលបានស្ម័គ្រធ្វើកិច្ចការសម្រួលដំណើរការរៀបចំស៊ីហ្គេមនៅឡាវ។

ក្រុមកីឡាករ គ្រូបង្វឹកនឹងថ្នាក់ដឹកនាំកីឡា ត្រូវបានគេបញ្ជូនទៅនៅ កន្លែងប្រមូលផ្តុំដែលហៅថា SEA Games Village ហើយមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីសកលវិទ្យាល័យជាតិរបស់ឡាវ។ ចំណែកខ្ញុំ និងអ្នកមួយចំនួនទៀតត្រូវសុខេងនាំទៅស្នាក់នៅផ្ទះសំណាក់ដែលជាកម្មសិទ្ធរបស់ប្រធាននាយកដ្ឋាន
សិក្សាភាសាអាល្លឺម៉ង់។ តម្លៃ ៥០០០០គីបក្នុងមួយយប់ជាតម្លៃមួយដ៏សមរម្យសម្រាប់ខ្ញុំ។ អរគុណសុខេង ដែលបានឲ្យខ្ញុំខ្ចីស៊ីមកាតដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។

«ខ្ញុំនឹងបន្តរៀបរាប់ទៀត ព្រោះពេលនេះ ពេលវេលាមិនអំណោយផល»

ប៉ុន្តែទាំងអស់គ្នាក៏អាច អានពីការរៀបរាប់នូវដំណើរដ៏វែងឆ្ងាយនេះ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ The Road to the SEA Games

3 thoughts on “អនុស្សាវរីយ៍ស៊ីហ្គេមនៅវៀងច័ន្ទ

  1. ផ្កាយ​Novels

    សោក​ស្តាយ​ដែល​ពេល​នោះ​ខ្ញុំ​រវល់​មិន​បាន​ជួប​ជាមួយ… ចាំ​ខ្ញុំ​ទៅ​ប្រាប់​បង​សុខេង​ឲ្យ ថា​បង​និយាយ​ពី​គាត់… សោក​ស្តាយ​មែន​ទែន!

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s