ការងារថ្មីបទពិសោធន៍ថ្មី?

កន្លែងការងារដែលយើងបានធ្វើរាប់ឆ្នាំ ហាក់ក្លាយទៅជាផ្ទះរបស់យើងទៅហើយ​ ឯសហការីរួមការងារប្រៀបដូចជាបងប្អូន រីឯមេដឹកនាំ មិនខុសពីមាតាបិតាឡើយ។ ប្រហែលជាដិតជាប់នឹងផ្នត់គំនិតបែបនេះហើយ បានជាខ្ញុំមិនចាប់អារម្មណ៍ស្វែងរកបទ ពិសោធន៍ ក្រៅពី កន្លែងការងារសព្វថ្ងៃឡើយ។

ខ្ញុំមានសេចក្តីសុខ និងទទួលបានចំណេះដឹងយ៉ាងច្រើន តាមរយៈការងារជាអ្នកយកព័ត៌មាននៅសារព័ត៌មានជាភាសាបារាំង Cambodge Soir Hebdo ចាប់តាំងពីឆ្នាំ ២០០៣​ មកម៉្លេះ។ ប៉ុន្តែពេលនេះ ខ្ញុំកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏ពិបាក និយាយរួមគឺខ្ញុំចង់បានបទពិសោធន៍ការងារនៅកន្លែងមួយទៀត។

ការសម្រេចចិត្តចង់ចេញនេះមិនមែនបានន័យថា ខ្ញុំមានបញ្ហា ឬការអាក់អន់ចិត្តអ្វីមួយនៅកន្លែងការងារបច្ចុប្បន្នឡើយ ប៉ុន្តែខ្ញុំយល់ថាមិនមានអ្វីទៀងទាត់ឡើយ លើលោកនេះ បើគ្មានការផ្លាស់ប្តូរ ក៏គ្មានការអភិវឌ្ឍន៍ដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s