ភាគី​ទាំង​ពីរ​រក្សា​ជំហរ​ដោះស្រាយ​ដោយ​សន្តិវិធី

ដោយ អ៊ឹង ចំរើន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 05/04/2009

កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  05/04/2009 12:31 ម៉ោងសកល

លោក អាប់ភិស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) នាយក​រដ្ឋមន្ត្រី​ថៃ បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន តាម​រយៈ​ជំនួប​ដោយ​ផ្ទាល់​ជា​មួយ​សម​ភាគី​របស់​ខ្លួន​គឺ​លោក ហ៊ុន សែន​​ នា​កិច្ច​ប្រជុំ​អាស៊ាន និង​ប្រទេស​ដៃគូ នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​សម្រាប់​កម្ពុជា នេះ​មិន​មែន​ជា​បញ្ហា​អាទិភាព​ឡើយ សំខាន់​គឺ​ភាគី​ទាំង​សង​ខាង​ត្រូវ​គោរព​នូវ​អ្វី​ដែល​ជា​គោលការណ៍ ដែល​បាន​កំណត់​ជា​មួយ​គ្នា​កន្លង​មក។

—————-

«វា​ជា​ការ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​សម្រាប់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត យើង​នឹង​ខិត​ខំ​ពន្លឿន​ការ​ចរចា​ដើម្បី​ឲ្យ​ស្ថានការណ៍​វិល​ទៅ​រក​ភាព​ ធម្មតា» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភិស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ៥​មេសាន។ លោក​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជា​មួយ​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុង​កិច្ច​ប្រជុំ​អាស៊ាន និង​ប្រទេស​ដៃ​គូរ​នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ​នា​សប្តាហ៍​ខាង​មុខ។លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង

បើ ​តាម​លោក ខៀវ កាញ្ញារិទ្ធិ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា លទ្ធភាព​នៃ​ជំនួប​នេះ​នឹង​អាច​មាន ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​អាទិភាព​ឡើយ ដោយ​លោក​លើក​ឡើង​ថា មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​នោះ​គឺ​ការ​គោរព​នូវ​អ្វី​ដែល​ជា​គោលការណ៍​ដែល​ បាន​ឯកភាព​ជា​មួយ​គ្នា​កន្លង​មក។ សម្រាប់​លោក បញ្ហា​ព្រំដែន​គឺ​ជា​រឿង​បច្ចេកទេស​សុទ្ធ​សាធ ដែល​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ដោះស្រាយ ចំនុច​មួយ​ដែល​សំខាន់​នោះ គឺ​ដរាប​ណា​ការ​កាច់​កុង​ផ្នែក​នយោបាយ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​លើ​បញ្ហា​ព្រំដែន ពិសេស ប្រាសាទ​ព្រះវិហារ​មិន​ទាន់​ដោះ ស្រាយ​បាន​ទេ​នោះ ការ​ចរចា​នឹង​មិន​មាន​លក្ខណៈ​រលូន​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន តែង​តែ​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដោយ​ទុក​លទ្ធភាព​ដល់​ផ្នែក​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ដោះស្រាយ ហើយ​លោក​បាន​បដិសេធ​នូវ​ការ​លើក​យក​វិបត្តិ​ព្រំដែន​ខ្មែរ-ថៃ ដាក់​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​អាស៊ាន ទោះ​បី​ជា​មាន​ប្រទេស​ជា​សមាជិក​មួយ​ចំនួន ចង់​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ក្តី។

ការ ​ផ្ទុះ​អាវុធ​ពីរ​លើក​កាល​ពី​ថ្ងៃ​សុក្រ​ទី ៣ មេសា​នៅ​តំបន់​ព្រះវិហារ​ដែល​ភាគី​ទាំង​ពីរ​ចាត់​ទុក​​ថា ជា​ឧប្បត្តិហេតុ​តូច​មួយ និង​ជា​ការ​យល់​ច្រឡំ បាន​បណ្តាល​ឲ្យ​ទាហាន​ថៃ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ដោយ​តុល្យការ​នៃ​ចំនួន​គឺ​មាន​ការ​លើក​ឡើង​ខុសៗ​គ្នា។ គ្មាន​កងទ័ព​កម្ពុជា​ណា​ម្នាក់​ទទួល​រង​នូវ​គ្រោះ​ថ្នាក់​ឡើយ។ តែ​កម្ពុជា​រង​ការ​ខូចខាត​ទីស្នាក់ការ​អាជ្ញាធរ​មួយ​កន្លែង និង​ឆេះ​ផ្សារ​លក់ដូរ​មួយ​ដោយ​សារ​គ្រាប់​កាំភ្លើង​របស់​ថៃ។

ទោះ​បី​ ជា​កងទ័ព​ទាំង​សង​ខាង​កំពុង​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​រៀងៗ​ខ្លួន​ក៏​ដោយ តែ​នៅ​ថ្ងៃ​អាទិត្យ​នេះ សភាពការណ៍​មាន​ការ​ស្ងប់​ស្ងាត់។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​អះអាង​ថា ជំនួប​រវាង​មេដឹកនាំ​កងទ័ព​ថ្នាក់​តំបន់​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ព្រឹក​ មិញ បាន​ផ្តល់​នូវ​ផ្លែ​ផ្កា​ជា​ច្រើន។ បើ​តាម​សម្តី​របស់​លោក ភាគី​ថៃ​បាន​សន្យា​សម្រួល​ការ​បោះ​ទីតាំង​ទ័ព និង​ផ្តល់​ព័ត៌មាន​ដល់​ភាគី​កម្ពុជា​នៅ​រាល់​ការ​ចល័ត​កងទ័ព​របស់​ខ្លួន។

នៅ ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ គណៈ​កម្មការ​ព្រំដែន​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ ភ្នំពេញ ដើម្បី​បន្ត​ការ​ពិភាក្សា​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក ក្នុង​ទិស​ដៅ​បញ្ជៀស​នូវ​ជម្លោះ​ប្រដាប់​អាវុធ៕

ដើម្បីស្តាប់សំឡេងសូមចុចនៅទីនេះ

One thought on “ភាគី​ទាំង​ពីរ​រក្សា​ជំហរ​ដោះស្រាយ​ដោយ​សន្តិវិធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s