ឌុ​ច បង្ហាញ​វិប្បដិសារី និង​សុំ​ទោស​ចំពោះ​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស​

ដោយ : ម៉េង ឆៃ​ (ថ្ងៃទី 31 មិនា 2009)  ខេមបូឌាអិចបេ្រសញូស៏

duch

ភ្នំពេញ​:     លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង ឬ មន្ទីរ ស​២១ បាន​ទទួលស្គាល់​កំហុស និង​សំដែង​នូវ​វិប្បដិសារី​ស្តាយក្រោយ​ចំពោះ​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស នៅ​គុក​ទួលស្លែង ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី ៦ មករា ឆ្នាំ​១៩៧៩ ។

    ​នៅ​ថ្ងៃ​ទី​២ នៃ​សវនាកា​រលើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​របស់​ឌុ​ច នា​ថ្ងៃ​ទី ៣១ មីនា អតីត​មេ​គុក​ទួលស្លែង ក៏​បាន​សុំទោស​ដល់​ជនរងគ្រោះ​ទាំង​អ្នកស្លាប់ និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម លើ​ទង្វើ​ទាំងឡាយ​របស់​គាត់​ដែល​បាន​ប្រព្រឹត្ត​ក្នុង​សម័យកាល​ខ្មែរក្រហម​កាន់កាប់​អំណាច​ផង​ដែរ ។​

    ​ពាក់អាវ​ស​ក្រឡា​ដៃខ្លី នៅក្នុង​អង្គ​សវនាការ ឌុ​ច ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើងឈរ មាន​យោបល់ ។ ឌុ​ច បាន​អាន​ក្រដាស​ស​សេរ​ព្រាងទុក ដោយ​សម្តី​មួយៗ​តែ​ច្បាស់ៗ ជាមួយនឹង​ការទទួលស្គាល់​ថា ឧក្រិដ្ឋកម្ម​នៅ ស​២១ ឬ​គុក​ទួលស្លែង ខ្ញុំ​សូម​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងអស់ ដែល​កើត​នៅ​មន្ទីរ ស​២១ សំខាន់​គឺ​ការធ្វើ​ទារុណកម្ម ដែល​នាំ​ដល់​ការ​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​។ ចំពោះ​ការធ្វើ​ទារុណកម្ម ខ្ញុំ​ក៏​សូម​សំដែង​នូវ​វិប្បដិសារី ( ការ​ស្តាយក្រោយ ) ចំពោះ​ឧក្រិដ្ឋកម្ម​គ្រប់យ៉ាង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ។​

    ​ឌុ​ច បាន​បន្ថែមថា តាមតម្រាយ​ដែល​លោក​បាន​សំដែង​ឡើងវិញ នៅ​ជើងឯក និង​នៅ​សារមន្ទីរ​ទួលស្លែង គឺ​លោក​សុំ​អនុញ្ញាត​ចូល​សុំទោស​ជនរងគ្រោះ​ដែល​រស់រាន មានជីវិត និង​គ្រួសារ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នៅ ស​២១ ។ ពេលនេះ ខ្ញុំ​សូម​អស់លោក​ទាំងនោះ លោក​មេត្តា​ទទួល​ដឹងឮ​ថា ខ្ញុំ​ចង់​សុំទោស ។ សូម​លោក​មេត្តា​យក​បំណង​នេះ​ទៅ​ពិចារណា ។ ខ្ញុំ​ពិតជា​មិនទាន់​ទាមទារ​ឲ្យ​លោកអ​ត់​ទោស​ឲ្យ​ខ្ញុំ​នៅ​ពេល​ឥឡូវនេះ​ទេ ។​

    ​ជាមួយ​នឹង​ការលើកឡើង​ខាងលើនេះ លោក កាំ​ង ហ្គេក​អ៊ាវ ក៏​បាន​ថ្លែងថា ខ្ញុំ​ដឹង​ហើយ​ថា ឧក្រិដ្ឋកម្ម​របស់​ខ្ញុំ​ទៅ​លើ​ជីវិត​មនុស្ស ជាពិសេស ទៅលើ​ជីវិត​ស្ត្រី និង​កុមារ ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មិន​អាច​អត់អោន​ឲ្យបាន​ទេ​។ សុំណូមពរ​បច្ចុប្បន្ននេះ​របស់ខ្ញុំ គឺ​សូម​អស់លោក មេត្តា​ទុក​ទ្វារ​ចូល​សុំ​ទោស​នេះ ឲ្យនៅ​ចំហរ ។​

    ​ជាមួយ​នឹង​សម្លេង​រាង​អួរដើមក តែ​មិន​ចេញ​ទឹកភ្នែក​ទេ ឌុ​ច បាន​បញ្ជាក់​ពី​វិប្បដិសារី​ដ៏​សែន​ចុកចាប់​របស់​លោក​ថា រម្លឹក​អតីតកាល​ពេលណា ខ្ញុំ​សែន​ខ្លោចផ្សា​ពេលនោះ​។ ខ្ញុំ​សែន​តក់​ស្លត់​ណាស់ កាលណា​ខ្ញុំ​នឹក​ដល់​សកម្មភាព​កន្លង​មក ដែល​ខ្ញុំ បាន​ទទួល​អនុវត្តន៍ និង​បាន​បញ្ជា​ឲ្យ​អនុវត្តន៍ ដែល​សុទ្ធតែ​ជា​សកម្មភាព​ប៉ះពាល់​ដល់ អាយុជីវិត​ជនស្លូតត្រង់​យ៉ាងច្រើន ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី និង​កុមារ ។ ទោះបីជា​ខ្ញុំ​ធ្វើ​ដោយ​គោរព​តាម​បញ្ជា​របស់​អង្គការ​ក៏ដោយ ក៏​ខ្ញុំ​ពិតជា​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ឧក្រិដ្ឋកម្ម​ទាំងនេះ ។​

    ​ឌុ​ច បានបញ្ជាក់​ថា ក្នុងឋានៈ​ជា​ប្រធាន​មន្ទីរ ស​២១ គឺ​ធ្វើ​អ្វីៗ​តាមតែ​ថ្នាក់លើ​ប៉ុណ្ណោះ ដោយ​មិន​ហ៊ាន​ប្រកែកប្រណាំង​អ្វី​ទេ ទោះ​ដឹងថា ធ្វើ​តាម​បញ្ជា​ទៅ ត្រូវ​ស្លាប់​មនុស្ស​រាប់ពាន់​ពាន់​នាក់​ក៏ដោយ​។ ថ្នាក់លើ​របស់ ឌុ​ច គឺ សុន សេន និង​បង​ទី​២ ( នួន ជា )​។ ឌុ​ច អះអាងថា បើ​មិន​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់លើ នោះ​លោក និង​ក្រុមគ្រួសារ ក៏​ត្រូវ​គេ​សម្លាប់ ។​

    ​ចំពោះ​ការសុំ​ទោស​របស់​ឌុ​ច ត្រូវបាន​មហាជន ដែល​ជា​អ្នកចូលរួម​តាមដាន​សវនាការ​ដោយ​ផ្ទាល់​នៅ​តុលាការ​ខ្មែរក្រហម មិន​ទទួលយក​ឡើយ​។ អ្នកចូលរួម ដែល​ជួប​សម្ភាសន៍ និង​មាន​សាច់ញាតិ​ត្រូវស្លាប់​ក្នុង​របប​ខ្មែរក្រហម បាន​អះអាង​ថា ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស មិនអាច​អត់អោន​តាមរយៈ​ការសុំ​ទោស​ទេ ។ រឿងនេះ ទុកឲ្យ​តុលាការ ជា​អ្នក​ផ្តន្ទាទោស​អតីត​មេ​គុក​ទួលស្លែង​ទៅតាម​កំហុស​។ ចំណែក​ការអះអាង​របស់​ឌុ​ច ដែលថា ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស គឺ​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់លើ ហើយ​បើ​មិន​ធ្វើ ត្រូវគេ​សម្លាប់  នោះ​គ្រាន់តែ​ជា​ពាក្យដោះសារ​របស់ ឌុ​ច ប៉ុណ្ណោះ ។​

    ​យ៉ាងណាក៏ដោយ អតីត​មេ​គុក​ទួលស្លែង​អាយុ ៦៧ ឆ្នាំ​រូប​នេះ ក៏​បាន​ទម្លាក់កំហុស​នាំ​ដល់​ការសម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម លើ​បក្ស​កុម្មុយនីស្ត ដែល​ពេលនោះ​ក្រោម​ការដឹកនាំ​របស់​ប៉ុល​ពត ។  លោក កាំ​ង ហ្គេក​អ៊ាវ បាន​អះអាង​ក្នុង​សវនាការ​ថា បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​អ្នកទទួលខុសត្រូវ​ផ្តាច់មុខ​នៃ​ការសម្លាប់​មនុស្ស ចាប់ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី ៦ មករា ឆ្នាំ​១៩៧៩ ។​

    ​នៅ​ថ្ងៃ​ទី​២ នៃ​សវនាការ ឌុ​ច​ក៏​បាន​បង្ហាញ​ពី​រូបគំនូរ​មួយ​ផ្ទាំង​គូរ​ផ្ទាល់ដៃ ដែល​មាន​ចំណងជើង​ថា ថ្ងៃ​អង្សារ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ រូប​គំនូរ​នោះ បានលើកឡើង​ផ្នែក​ខាងលើ​ពី​ថ្ងៃ​ខួប​បក្ស​នៅ​ឆ្នាំ​១៩៧៨ និង​មាន​សញ្ញា​រូប​កណ្តៀវ ជាមួយនឹង​រូប​ថ្នាក់ដឹកនាំ​បក្ស​៣​រូប​។ គឺ នួន ជា អង្គុយ​ខាងស្តាំ​ដៃ ប៉ុល ពត និង​តា​ម៉ុក អង្គុយ​ខាងឆ្វេង​ដៃ ប៉ុល ពត​។ នៅ​ខាងក្រោម​ថ្នាក់​រូប​ដឹកនាំ​ទាំង​៣​រូប មាន​គំនរ​ឆ្អឹង និង​ក្បាល​ខ្មោច ៤​គំនរ ។​

    ​សូមបញ្ជាក់​ថា សវនាការ​លើ​ករណី ឌុ​ច នឹង​ត្រូវ​បន្ត​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១​មេសា ដែល​តាម​ការគ្រោងទុក ត្រូវ​លើកឡើង​ពី​ការព្រមព្រៀង​លើ​អង្គហេតុ រវាង​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​ការពារ​ក្តី​នឹង​បង្ហាញ​អង្គ​ហេតុ​ដែល​បាន​ព្រមព្រៀង ប្រសិនបើ​មាន ។ ក្នុងនោះ ក៏​នឹង​មាន​លើកឡើង​ពី​សំណើរ​របស់​ភាគី​ទាំងអស់​មក​ពិភាក្សា រួមជាមួយ នឹង​ប្រធាន​អង្គជំនុំជម្រះ ប្រាប់​ដល់​ភាគី​ទាំងអស់​អំពី​លក្ខណៈ​នៃ​ការ​សួរ​សំណួរ​ដល់​ជនជាប់ចោទ ៕

One thought on “ឌុ​ច បង្ហាញ​វិប្បដិសារី និង​សុំ​ទោស​ចំពោះ​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស​

  1. លីន

    តើពាក្យសុំទោសទាំងនោះចេញពីចិត្តនិង​ បេះដួងរបស់គាត់ដែរ ឬ ទេ? ហើយថាការសុំទោសនេះអាចធើ្វឲ្យការឈឺចាប់របស់ជនរងគ្រោះទាំងនោះជាសាសស្បើយចេញពីភាពគ្រាំគ្រាដែលពូកគាត់ធ្លាប់ទទូលយ៉ាងឃោឃៅនោះ។​ ម៉្យាងពូកគាត់មួយចំនួនធំបានស្លាប់បាត់ទៅហើយ​ គាត់មិនអាចលឺសមេ្លង សុំទោសនេះបានដែរ៕

    ពីខ្ញុំកូនខ្មែរម្នាក់

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s