ស្វែងយល់ពីកំណត់ហេតុរបស់សុវុឌ្ឍី

ប្លក់ sovuthy90.wordpress.com បានធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៏យ៉ាងខ្លាំង​ដោយសារ ម្ចាស់ប្លក់ (អ៊ុំ សុវុឌ្ឍី) ចូលចិត្តរៀបរាប់នូវអ្វីដែលជាកំណត់ហេតុជីវិត និងអារម្មណ៍ផ្ទាល់ខ្លួន។ បន្ថែមពីនោះ សុវុឌ្ឍី ក៏ចុះផ្សាយនូវអត្ថបទបែបពិភាក្សា ចម្រៀង រឿងកំប្លែង និងដំណឹងអាហារូបករណ៍ផ្សេងៗ។ សុវុឌ្ឍី កើតនៅឆ្នាំ ១៩៩០ នារាជធានីភ្នំពេញ។ យុវជនរូបនេះបានបញ្ចប់ការសិក្សាថ្នាក់មធ្យមនៅវិទ្យាល័យបាក់ទូក ហើយបច្ចុប្បន្ន កំពុងសិក្សា ថ្នាក់បរិញ្ញាប័ត្រនៃ Assumption University, majoring in Finance and Banking, and minoring in Business Information System.(2008-Present)។ គតិរបស់គ្រូដែលសុវុឌ្ឍីចាំឥតភ្លេចនោះគឺ អ្នកឈ្នះមិនដែលបោះបង់ អ្នកបោះបង់មិនដែលឈ្នះ។

ខាងក្រោមនេះជាអត្ថបទមួយដែលសុវុឌ្ឍីសរសេរពីអារម្មណ៍របស់ខ្លួន​នៅពេលដែលនឹកផ្ទះ៖

ជិតដល់ពេលទៅផ្ទះហើយ

បើគិតពីថ្ងៃទី២៦ ខែឧសភា ២០០៨ ដល់ថ្ងៃទី២៦ ខែមិនា ២០០៩ នេះ គឺ គ្រប់១០ខែគត់ដែរខ្ញុំបានមកសិក្សានៅទីនេះ។ ពេលវេលាពិតជាដើរលឿន មិនបានប៉ុន្មានផង ១០ខែក៏ជិតកន្លងផុត។ហេហេ ១០ខែនេះហើយដែល ខ្ញុំ មានជម្ងឺដែលគ្មានថ្នាំព្យាបាល ១០ខែដែលធ្វើឲ្យខ្ញុំ បានដឹងអ្វីថ្មី និងមនុស្សថ្មីៗ ។ ហើយអ្វីដែលខ្ញុំ ទន្ទឹងរង់ចាំជាយូរនោះវាបានជិតមកដល់ហើយ គឺការទៅលេងផ្ទះលើក ទី១របស់ខ្ញុំ ដែលនឹងមកដល់នាពេលមិនយូរនេះ (hehe I start counting down) ។ ហើយ អារម្មណ៍សប្បាយក៏ចាប់ផ្តើមមានបន្តិចម្តង ប៉ុន្តែក៏មិនសប្បាយហួសហែតដោយសារតែរឿងនឹងពេកទេ ដោយខ្ញុំត្រូវបំពេញកិច្ចមួយ មុននឹងត្រឡប់ទៅលេងផ្ទះ នោះគឺការប្រឡង ពាក់កណ្តាលឆមាសសម្រាប់វគ្កសិក្សារដូវក្តៅនេះ ដែល វាក៏ជិតកៀកនឹងមកដល់ដែរ។

One thought on “ស្វែងយល់ពីកំណត់ហេតុរបស់សុវុឌ្ឍី

  1. សុវុឌ្ឍី

    ហេហេ អរគុណបងចំរើនច្រើនដែលបានចាប់អារម្មណ៏ពីការសរសេររបស់ខ្ញុំ ដូចខ្ញុំប្រាប់​ចឹងការសរសេរខ្ញុំ នឹងមានលក្ខណៈដូចក្មេងសរសរចឹង ហេហេ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s