១៩ភាសាកំពុងរងការបាត់បង់នៅកម្ពុជា

អង្គកាយូនេស្កូបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ នូវ ‍«សៀវភៅផែនទីភូមិសាស្ត្រ» (Atlas) ទាក់ទងនឹងនិន្នការទូទៅជុំវិញនានាភាពនៃភាសាវិទ្យា។

ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននៃការប្រើប្រាស់ភាសានៅលើភពផែនដីមានការថយចុះជាលំដាប់ នេះបើតាមការអង្កេតរបស់អង្គការយូនេស្កូ។ យោងតាម Atlas ដែលចងក្រងដោយភាសាវិទូមួយក្រុម ក្រោមការដឹកនាំរបស់លោក Christopher Moseley ជនជាតិអូស្ត្រាលី ភាសាចំនួន ២៥០០ ក្នុងចំណោមជាង ៦០០០ ដែលត្រូវបានប្រើប្រាស់នៅលើពិភពលោក កំពុងរងការបាត់បង់តិចឬច្រើន។ ដោយឡែកនៅកម្ពុជា ក៏មានយ៉ាងហោចណាស់ ១៩ភាសាដែរដែលកំពុងរងនូវនិន្នាការនេះ។ ភាសាទាំងនោះមានដូចជា ភាសា ចាមភាគខាងលិច ព្នង ស្ទៀង ក្រោល ទំពូន ប្រ៊ូវ គួយ គ្រឹង កាវ៉ែត សំរែ Samrai Samray Chong Chuang Chung Kaco’ Kasong Pear So-ng (ខ្ញុំមិនហ៊ានសរសេរជាភាសាខ្មែរព្រោះខ្លាចខុសសំនៀងដើម)។

Atlasបានបង្ហាញផងដែរថា ២៧ភាសានៅវៀតណាម និង ២៤ភាសានៅថៃ ក៏កំពុងរងគ្រោះផងដែរ។
បើយោងតាមទិន្នន័យ ២០០ត្រូវបានបាត់បង់ក្នុងអំឡុងបីយុគសម័យចុងក្រោយនេះ ហើយ ១៩៩ភាសាត្រូវបាននិយាយតែពីសំណាក់មនុស្សជាង១០នាក់ប៉ុណ្ណោះ៕

ដកស្រង់ និងបកប្រែក្រៅផ្លូវការ ពីអត្ថបទរបស់ Alain Ney, Cambodge Soir Hebdo

អាចអានអត្ថបទទាំងស្រុងជាភាសាបារាំង http://cambodgesoir.info/content.php?itemid=35504&p=

3 thoughts on “១៩ភាសាកំពុងរងការបាត់បង់នៅកម្ពុជា

  1. kienforcefidele

    មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ​ទេ ប្រសិន​បើ​ភាសា​ទាំង​នេះ​មនុស្ស​និយាយ​កាន់​តែ​តិច ដូច្នេះ​វា​ត្រូវ​តែ​ទទួល​រង​ការ​បាត់​បង​ដោយ​ខាន​មិន​បាន​ឡើយ លុះ​ត្រា​តែ​យើង​នាំ​គ្នា​អភិរក្ស​ឲ្យ​មែន​ទែន​បានៗ។ បើ​ពុំ​នោះ​ទេ មិន​យូរ​មិន​ឆាប់​ភាសា​ទាំង​នោះ​នឹង​ក្លាយ​ជា​ ភាសា​ងាប់ ​ហើយ។

    Like

  2. ចំរើន Post author

    ពិតមែនហើយភាសាគឺជាអត្តសញ្ញាណនៃជាតិនីមួយៗ​ បើមិនមានការអភិរក្សទេ វានឹងមានការបាត់បង់។ បើតាមខ្ញុំស្មាន ភាសាដែលកំពុងរងគ្រោះនៅថៃ ឬវៀតណាមប្រហែលជាភាសាខ្មែរហើយ ព្រោះកាលពេលដែលខ្ញុំទៅសុរិន ស៊ីសាកេត ខ្ញុំឃើញក្មេងៗមួយចំនួនតូចប៉ុណ្ណោះដែលចង់រៀនភាសាខ្មែរុ។

    Like

  3. វិមានខ្មែរ

    បើតាមមតិដ៏កំជិលរបស់ខ្ញុំៗគិតថាបើពិភពលោកនេះនៅសល់តែមួយភាសាក៏ជាការល្អដែរ ប៉ុន្តែភាសាមួយដែលនៅសល់នោះគឺភាសាខ្មែរ!​

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s