ស្វែងយល់ពី Chamness.info

chamness-composeChamness.info គឺជាវែបសាយផ្ទាល់ខ្លួនមួយដែលរចនាដោយយុវជនម្នាក់ឈ្មោះ ផល ចំណេះ។ លោកអ្នកនឹងទទួលបានព័ត៌មាននានា ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន និងការងារនានារបស់ចំណេះ។
ចំណេះត្រូវបានមិត្តភក្ត្ររួមថ្នាក់ និងមិត្តរួមការងារនិយមហៅថា JJ ។ បើតាមព័ត៌មានដែលខ្ញុំទទួលបាននៅលើ chamness.info, ផល ចំណេះ ឬ J ជាយុវជនម្នាក់ដែលមានការងប់ងុលយ៉ាងខ្លាំងលើ វិស័យព័ត៌មានវិទ្យា អាស្រ័យដូចនេះហើយ បានជាគេសម្រេចចិត្តសិក្សាលើផ្នែកនេះ នៅសកលវិទ្យាល័យន័រតុន។
មានកំណើតនៅក្នុងខេត្តបាត់ដំបង នៅឆ្នាំ ១៩៨៥ ចំណេះបានឆ្លងកាត់នូវដំណើរជីវិតដ៏ពិបាកមួយ។ គេមិនបានរស់នៅស្រុកកំណើតបានយូរអង្វែងឡើយ ព្រោះថានៅពេលជាបានធំបន្តិច គេបានផ្លាស់ប្តូរទៅរស់នៅឃុំ ប៉ោយប៉ែត​ (បច្ចុប្បន្នក្លាយជាក្រុង) ខេត្តបន្ទាយមានជ័យ។ រៀនរហូតដល់ថ្នាក់ទី៩ ចំណេះបានបង្ខំចិត្តបែកចេញពីឪពុកម្តាយ បងស្រី និងប្អូនពីរនាក់ទៀត ដើម្បីមកក្រេបយកចំណេះវិជ្ជានៅរាជធានី។ នៅទីនេះ គេទទួលបាននូវការទំនុកបម្រុងពីសំណាក់លោក លាង ឆាយ និងអ្នកស្រី រស់ ស្រីកែវ ដែលជាឪពុកមា​ និងម្តាយមីងរបស់ខ្លួន។
ចំណេះ ឬ ជេមិនទុកពេលឲ្យទំនេរឥតប្រយោជន៍ឡើយ ឆ្លៀតពេលទំនេរ គេបានឆ្លៀតរកការងារបន្ថែមដែលទាក់ទងនឹងវិស័យ IT រហូតបានក្លាយជា ជំនួយការសម្របសម្រួល និងជា Web Designer របស់អង្គការ Open Forum of Cambodia។ ក្រោយមកចំណេះ រួមនឹងមិត្តភក្រ្តមួយចំនួនទៀតបានរួមគ្នាបង្កើតក្រុមហ៊ុន Cambodia Webs ដែលទទួលរចនាគេហទំព័រ និងសេវាកម្មផ្សេងៗទៀត។
ក្រៅពីនេះ ចំណេះ ឬ ជេ មាននិស្ស័យមួយទៀតពីធម្មជាតិ គឺទាក់ទងនឹងផ្នែកតន្ត្រី និងចម្រៀង។ នៅក្នុង chamness.info លោកអ្នកក៏អាចបណ្តែតអារម្មណ៍ជាមួយនឹងបទចម្រៀង រួមទាំងសម្លេងហ្គីតារបស់ចំណេះផ្ទាល់។

សម្រាប់ទំព័របន្ទាប់ ខ្ញុំនឹងធ្វើការបរិយាយអំពីប្លុករបស់ ពិសិដ្ឋ។ រីករាយចំពោះកិច្ចសហការអំពីម្ចាស់ប្លក់ដទៃទៀត ខ្ញុំនឹងខិតខំផ្សព្វផ្សាយជូនមិត្តទាំងអស់ទៅតាមលទ្ធភាព៕

One thought on “ស្វែងយល់ពី Chamness.info

  1. Bunlin

    ពិតមែនហើយ អរគុណណាស់សម្រាប់ការចូលរួម។ សូមសុខភាពល្អគ្រប់ពេលវេលា។

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s