មិត្តលាភជាទីណាត់ជួបរបស់ជាតិខ្មែរទាំងឡាយ

mitleapvalentineមិត្តលាភ (Mitleap.com) គឺជាបណ្តាញគេហទំព័រលើកដំបូងជាភាសាខ្មែរ។ មិត្តលាភផ្តល់នូវភាពងាយស្រួសដល់ ជនរួមជាតិខ្មែរទាំងអស់ដែលមិនអាចអានភាសាអង់គ្លេសឬភាសាបរទេសនានាបាន ដោយពួកគេគ្រាន់តែបញ្ចូលយូនីកូដនៅក្នុងកុំព្យូទ័រប៉ុណ្ណោះ ពួកគេអាចបង្កើតមិត្តភាព និងផ្លាស់ប្តូរព័ត៌មានរវាងគ្នាយ៉ាងរហ័សបំផុតជាភាសាខ្មែរ។

នៅក្នុងទំព័រមិត្តលាភ មានកម្មវិធីជាច្រើនដូចជា ការជជែកកម្សាន្ត វេទិកាផ្លាស់ប្តូរទស្សនៈយោបល់ ប្លក់ ការលក់ដូរ ជាដើម បន្ថែមពីលើនេះ មិត្តលាភ ក៏អនុញ្ញាត្តិដល់សមាជិកទាំងអស់អាចដាក់បញ្ចូលនូវរូបថត និងវីដេអូនានាផងដែរ។
បណ្តាញមិត្តលាភត្រូវបានស្ថាបនាក្រោមគំនិតផ្តួចផ្តើមរបស់លោក ថាច់ ឆាយ (Thach Chhai) ដែលមានជំនាញលើឧស្សាហកម្មអ៊ិនធ័រណែតជាង១០ឆ្នាំ។

បើតាមសន្ទុះនៃការគាំទ្រ សម្រាប់ប្រជាពលរដ្ឋកម្ពុជា មិត្តលាភនឹងទទួលបានជោគជ័យមិនខុសពី Hi5 ឬ​ Facebook ដែលកំពុងពេញនិយមនៅលើពិភពលោកឡើយ។

ព័ត៌មានលំអិតសូមចុចនៅ ទីនេះ

សូមរីករាយជាមួយ ចំរើន ​និងមិត្តភក្ត្រដទៃទៀតនៅមិត្តលាភ។

One thought on “មិត្តលាភជាទីណាត់ជួបរបស់ជាតិខ្មែរទាំងឡាយ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s