ជន​បរទេស​រៀប​ការ​ជាមួយ​ស្រ្តី​ខ្មែរ​មិន​ចាំបាច់​ប្រើ​សេវា​អាជ្ញា​កណ្តាល

បន្ទាប់​ពី​ការ​អនុញ្ញាត​ឡើង​វិញ​ពី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជន​បរទេស​អាច​រៀបការ​ជាមួយ​ស្រ្តី​កម្ពុជា​ ក្រសួង​ការបរទេស​បាន​ធ្វើ​កំណត់​ទូត​មួយ​បន្ថែម​ទៀត​ កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ម្សិល​មិញ​ផ្ញើ​ទៅ​គ្រប់​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា។​ ក្រសួង​ការបរទេស​ខ្មែរ​ណែនាំ​ប្រាប់​ជន​បរទេស​ ដែល​ចង់​រៀបការ​ជាមួយ​ស្រ្តី​ខ្មែរ​មិន​ឲ្យ​ពួក​គេ​ប្រើ​ប្រាស់​សេវា​អាជ្ញាកណ្តាល​ ដែល​នេះ​គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​កម្ពុជា។

ដើម្បីទប់ស្កាត់​ការ​ជួញ​ដូរ​ស្រ្តី​កម្ពុជា​ រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​មួយ​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៨​ ព្យួរ​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​រៀប​ការ​ជាមួយ​ស្ត្រី​ខ្មែរ។​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ ចុង​ឆ្នាំ​២០០៨​នេះ​ រដ្ឋាភិបាល​ក៏​បាន​សម្រេច​លុប​ចោល​ការ​ព្យួរ​នេះ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ជន​បរទេស​អាច​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ស្រ្តី​ខ្មែរ​ឡើង​វិញ។​ មក​ដល់​ត្រង់​នេះ បញ្ហា​មួយ​បាន​កើត​ឡើង។​

លោក​កុយ​ គួង​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ពន្យល់​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បើក​ភ្លើង​ខៀវ​ឡើង​វិញ​អនុញ្ញាត​ឲ្យ​ជន​បរទេស​អាច​រៀប​ការ​ជាមួយ​ស្ត្រី​ខ្មែរ​ មាន​អង្គការ​មួយ​បាន​អំពាវនាវ​ឲ្យ​ជន​បរទេស​ត្រូវ​ចូល​ជា​សមាជិក​របស់​ខ្លួន ដើម្បី​ទទួល​បាន​សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ពលរដ្ឋ​កម្ពុជា។​ នេះ​គឺ​ជា​ប្រការ​មិន​ត្រឹម​ត្រូវ។​

ហេតុ​ដូច្នេះ​ហើយ​ ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ធ្វើ​កំណត់​ទូត​មួយ​ កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ម្សិល​មិញ​ ផ្ញើ​ទៅ​គ្រប់​ស្ថាន​ទូត​បរទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ ដោយ​បញ្ជាក់​ប្រាប់​ទៅ​ស្ថាន​ទូត​ទាំង​អស់​នោះ​ថា ​ជន​បរទេស​ដែល​ដាក់​ពាក្យ​សុំ​រៀបការ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ ពួក​គេ​ពុំ​មាន​កាតព្វកិច្ច​ចូល​ជា​សមាជិក​សមាគម​ឬ​អង្គការ​ណា​មួយ​នោះ​ឡើយ។​ ក្រសួង​ការបរទេស​ក៏​បាន​ស្នើ​ឲ្យ​តំណាង​ស្ថាន​ទូត​ទាំង​នោះ​ណែនាំ​ដល់​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​ពួក​គេ​ប្រើ​សេវា​ភ្នាក់ងារ​អាជ្ញាកណ្តាល​ដែល​ប្រការ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​រំលោភ​នូវ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា។

គួរ​រម្លឹក​ថា​ កន្លង​មក ក៏​មាន​ក្រុម​ហ៊ុន​រើស​គូស្រករ​ផង​ដែរ​ ដែល​បាន​បើក​អាជីវកម្ម​នៅ​កម្ពុជា​ ហើយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បង្ក្រាប។​ នៅ​ដើម​ឆ្នាំ​២០០៩​នេះ​ អង្គការ​ខារាម​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​៥​រូប​ពី​តៃវ៉ាន់​ ដែល​ត្រូវ​បាន​បោក​បញ្ឆោត​តាម​រយៈ​ការ​រៀប​អាពាហ៍​ពិពាហ៍​ក្លែងក្លាយ​ជា​មួយ​បុរស​តៃវ៉ាន់៕​

លាង ដឺលុច ភ្នំពេញ RFI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s