មរណភាពរបស់មន្ត្រីជើងចាស់និង​ ជាតារាភាពយន្តដ៏ល្បីនាសម័យសង្គមរាស្ត្រនិយម

លោក ញ៉ាង សុន្ធី ហៅ ន រិទ្ធិយ៉ា បានធ្វើមរណកាលនៅថ្ងៃទី ០១ កុម្ភៈ​ ឆ្នាំ ២០០៩ វេលាម៉ោង ១១ យប់ដោយរោគាពាធ។ ដោយកើតនៅក្នុងពាណិជ្ជករមួយនៅក្នុងក្រុងភ្នំពេញ លោកទទួលបានជោគជ័យជាច្រើនក្នុងការសិក្សា។ បន្ទាប់ពីរៀនចប់នៅអនុវិទ្យាល័យ ព្រះស៊ីសុវត្ថិ លោកបានបន្តការសិក្សានៅវិទ្យាល័យ ម៉ាសស្សេណា ប្រទេសបារាំង រហូតទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ។ លោកក៏បានចូលសិក្សានៅសាលាបណ្ឌិតយោធា សាលាកុម៉្មង់ដូអាកាស នៅទីក្រុង ប៉ូ ប្រទេសបារាំង​និង នៅសាលាជាន់ខ្ពស់នៃសង្គ្រាម នៅទីក្រុងតៃប៉ិ ផងដែរ។
ប្រវត្តិការងារ
-​១៩៤០ ៈ យុទ្ធជននៅជួរមុខកងពលធំថ្មើរជើងអាណានិគមទី៩ របស់កងទ័ពបារាំង
-​ ១៩៥៧ៈ ចៅក្រសួងនៅអគ្គនាយកដ្ឋានមុខងារសាធារណៈរបស់ទីស្តីការនាយករដ្ឋមន្ត្រី
– ឆ្នាំ ៥០ និង ៦០ៈ ចាងហ្វាងផលិតកម្មព្រះកែវមរកត និង ជាតារាភាពយន្ត
– ១៩៦០ៈ នាយសេនាធិការ ទទួលបន្ទុករៀបរយសន្តិសុខរបស់យោធភូមិភាគបទភ្នំពេញ
– ១៩៦២ៈ អធិការភូមិភាគពីរ របស់ទីស្តីការនាយករដ្ឋមន្ត្រី
– ១៩៦៥ៈអគ្គលេខាធិការរៀបចំកីឡាអន្តរជាតិហ្គាណឺហ្វូអាស៊ីលើកទីមួយ
– ១៩៧០ៈមេបញ្ជាការកងពលអន្តរាគមន៍ពិសេសទី៥
-១៩៧៤ៈប្រធាននាយកដ្ឋានផែនការ និងស្រាវជ្រាវ របស់អគ្គសេនាធិការកងទ័ពជាតិ និង ជាប្រធានមជ្ឈមណ្ឌលប្រតិបត្តិការសឹកចំរុះ
– ១៩៧៥ៈភៀសខ្លួនទៅវៀតណាម
– ១៩៧៨ៈបន្តដំណើរទៅបារាំង
– ១៩៨២​ និង ១៩៨៤ៈរដ្ឋាបារាំងតែងតាំងជាប្រធានសហភាពជាតិរបស់អតីតយុទ្ធជនឥណ្ឌូចិន (UNACITA)
-១៩៨៦ ដល់ ១៩៩៣ៈសហគមន៍អន្តរជាតិតែងតាំងជាប្រធានទី១ របស់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិនៅសហរដ្ឋអាមេរិក (ISC)
– ១៩៩៣ៈត្រលប់មកកម្ពុជាវិញ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s