មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ១៩រូបត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក នាយករដ្ឋមន្ត្រី

យោងតាមព្រះរាជក្រឹតមួយចុះថ្ងៃទី ២៧ មករា ព្រះមហាក្សត្រព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី បានតែងតាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ ពិសេសនៃកងយោធពលខេមរភូមិន្ទចំនួន​ ១៩ រូបជាទីប្រឹក្សាផ្ទាល់របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន​ សែន។ ក្នុងចំណោមមន្ត្រីទាំងនោះ ពីរនាក់ ទទួលបាននូវឋានៈស្មើ ទេសរដ្ឋមន្ត្រី (លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោងពលខេមរភូមិន្ទ និង មេបញ្ជការរងរបស់លោក​ គឺ​ លោក មាស សុភា) ៦នាក់ មានឋានៈស្មើ រដ្ឋមន្ត្រី និង ១១ នាក់ផ្សេងទៀត ស្មើ រដ្ឋលេខាធិការ។ សម្រាប់តួនាទីបច្ចុប្បន្នរបស់របស់មន្ត្រីទាំងនោះ មួយចំនួនជា រដ្ឋលេខាក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការរងកងរាជអាវុធហត្ថ រួមទាំងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និង​ លោក សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស។

2 thoughts on “មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ១៩រូបត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក នាយករដ្ឋមន្ត្រី

  1. អគ្គលីបុត្រ

    ខ្ញុំ​ក៏​កំពុង​ប្រកាសរើស ទីប្រឹក្សា​ដែរ ចង់​ឲ្យ​ប្រាក់​ខែ ម្នាក់ មួយម៉ឺន​ដុល្លា!

    Like

  2. roubroum Post author

    បើអីចឹងមែន ខ្ញុំសុំដាក់ពាក្យមុនគេហើយ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s