កិច្ចសហប្រតិបត្តិការអ្នកជាតិនិយម

នៅថ្ងៃទី០២ កុម្ភះនេះ គណបក្សហ្វ៊ុន ស៊ិនប៉ិច និង គណបក្សនរោត្តមរណឬទ្ធិ បានចុះពិធីសាររួមគ្នាមួយក្រោមក្របខ័ណ្ឌ សហប្រតិបត្តិការអ្នកជាតិនិយម​។ គោលដៅសំខាន់របស់គណបក្សរាជានិយមទាំងពីរនេះ គឺដើម្បីរួមគ្នារកសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតអសកលនាខែឧសភាខាងមុខនេះ ។ គេមិនដឹងថាការរួបរួមរវាងបងប្អូនទាំងពីរនេះ នឹងមានការរីកចម្រើនយ៉ាងណានោះទេ។ លោក យូ ហុកគ្រី អគ្គលេខាធិការគណបក្សនរោត្តម រណឬទ្ធិអះអាងថា នឹងមិនធ្វើឲ្យមានការរិះគន់ថាជាកិច្ចសហប្រតិបត្តិការភ្លើងចំបើងឡើយ។ សម្រាប់លោក នេះជាដំណាក់កាលដ៏ពិសេសមួយដើម្បីឈានឆ្ពោះទៅរកការរួមរួមគ្នា​នាពេលអនាគតទៅតាមទិដ្ឋភាពជាក់ស្តែង។ ចំណែកសហភាគីរបស់លោក ​​គឺលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ទទួលស្គាល់ថាការបែកបាក់គ្នាកន្លងមករវាងគណបក្សទាំងពីរ បានធ្វើឲ្យសំឡេងគាំទ្រធ្លាក់ចុះយ៉ាងខ្លាំង​។ ដូច្នេះមេដឹកនាំគណបក្សទាំងពីរមានសុទិដ្ឋិនិយមថា នឹងទទួលបានអសនៈច្រើនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ នាពេលខាងមុខនេះ៕

One thought on “កិច្ចសហប្រតិបត្តិការអ្នកជាតិនិយម

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s