ឌុ​ច បង្ហាញ​វិប្បដិសារី និង​សុំ​ទោស​ចំពោះ​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស​

ដោយ : ម៉េង ឆៃ​ (ថ្ងៃទី 31 មិនា 2009)  ខេមបូឌាអិចបេ្រសញូស៏ ភ្នំពេញ​:     លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង ឬ មន្ទីរ ស​២១ បាន​ទទួលស្គាល់​កំហុស និង​សំដែង​នូវ​វិប្បដិសារី​ស្តាយក្រោយ​ចំពោះ​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស នៅ​គុក​ទួលស្លែង ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី ៦ មករា ឆ្នាំ​១៩៧៩ ។ ​     ​នៅ​ថ្ងៃ​ទី​២ នៃ​សវនាកា​រលើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​របស់​ឌុ​ច នា​ថ្ងៃ​ទី ៣១ មីនា អតីត​មេ​គុក​ទួលស្លែង ក៏​បាន​សុំទោស​ដល់​ជនរងគ្រោះ​ទាំង​អ្នកស្លាប់ និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម លើ​ទង្វើ​ទាំងឡាយ​របស់​គាត់​ដែល​បាន​ប្រព្រឹត្ត​ក្នុង​សម័យកាល​ខ្មែរក្រហម​កាន់កាប់​អំណាច​ផង​ដែរ ។​ ​     ​ពាក់អាវ​ស​ក្រឡា​ដៃខ្លី នៅក្នុង​អង្គ​សវនាការ ឌុ​ច ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើងឈរ មាន​យោបល់ ។ ឌុ​ច បាន​អាន​ក្រដាស​ស​សេរ​ព្រាងទុក ដោយ​សម្តី​មួយៗ​តែ​ច្បាស់ៗContinue reading “ឌុ​ច បង្ហាញ​វិប្បដិសារី និង​សុំ​ទោស​ចំពោះ​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​មនុស្ស​”