អាក្រក់អីក៏អាក្រក់យ៉ាងនេះ!!! យ៉ាប់អីក៏យ៉ាប់នេះ!!! ស្អាតអីក៏ស្អាតយ៉ាងនេះ!!! ក្រអីក៏ក្រយ៉ាងនេះ!!! ឃ្លាតម្អូញ ឃ្លាបង្អាប់ ឃ្លាសរសើរ…. អីក៏…យ៉ាងនេះ កំពុងក្លាយជាឃ្លាដ៏ពេញនិយមបំផុតសម្រាប់យុវជនខ្មែរនាពេលបច្ចុប្បន្ននេះ។
តាមពិត ឃ្លានេះមិនមានន័យដែលពិបាកយល់ឡើយ វាសំដៅទៅលើន័យចំៗ។ ខ្ញុំអាចនិយាយបានថា ការនិយាយឃ្លានេះដោយបង្អូសសំឡេងយ៉ាងវែង បានចេញពីមាត់របស់ក្រុមតារាកំប្លែង «នាយ ពែកមី» នៅបណ្តាញទូរទស្សន៍ស៊ីធីអិន។
