អស់រយៈពេលជាងបួនឆ្នាំហើយដែលខ្ញុំបានដកចេញឆ្ងាយពីពិភពរឿងប្រលោមលោក និងរឿងនិទានខ្លីៗ។ ខ្ញុំហាក់ដូចជាមានគំនិតទុទិដ្ឋិនិយមចំពោះនិពន្ធនាសម័យបច្ចុប្បន្ន ពោលគឺអ្នកនិពន្ធជំនាន់ថ្មី។ ប៉ុន្តែការគិតរបស់ខ្ញុំគឺខុសទាំងស្រុង ព្រោះថាស្នាដៃរបស់យុវនិពន្ធខ្មែរ ក៏មិនអន់នោះឡើយ។ កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆកា កន្លងមក ខ្ញុំ និងមិត្តស្រី បានជិះម៉ូតូទៅ បណ្ណាគារដើម្បីមើលការតាំងពិព័ណ៍សៀវភៅប្រចាំឆ្នាំ។
ពួកយើងមិនមែនជាអ្នកអានដ៏ងុបងល់នោះឡើយ ប៉ុន្តែពួកយើងគឺជាអ្នកដែលផ្តល់តម្លៃដល់ការតែងនិពន្ធ។ មិត្តស្រីរបស់ខ្ញុំ កញ្ចនា បានទិញសៀវភៅដែលទាក់ទងនឹងការអប់រំផ្លូវចិត្ត ចំណែកឯខ្ញុំបានដើរតម្រង់ទៅតូបដែលមានដាក់លក់រឿងប្រលោមលោក និងរឿងខ្លីៗ។
ខ្ញុំបានសម្រេចចិត្តទិញសៀវភៅរឿងដែលចងក្រងដោយ អ្នកនិពន្ធ យូ សុភា ហង្ស បូរិន និង សុខ ចាន់ផល។ អីយ៉ា មិនធម្មតាទេ។ ទើបតែចាប់ផ្តើមអានពីររឿងប៉ុណ្ណោះនៅក្នុងកម្រងរឿងខ្លី «ទុកបរិញ្ញាប័ត្រឲ្យមេឃមើល» អ្នកនិពន្ធ យូ សុភា បានធ្វើឲ្យខ្ញុំស្រុកទឹកភ្នែកដោយសាររឿង «ព្រាត់ស្នេហ៍នៅកោះពេជ្រ» ហើយធ្វើឲ្យខ្ញុំព្រឺព្រួចដោយសាររឿង «បំបែករឿងឃាតកម្ម»។ (សុំទោសចាំចំណងជើងមិនសូវច្បាស់)។
ដូច្នេះ រឿងសូមសន្យាថា នឹងបន្តគាំទ្រអ្នកនិពន្ធយើងជាដរាប។។។។។

រឿងរបស់រំដួល ទុកឲ្យរំដួលជាអ្នកដោះស្រាយចុះ!